បរទេស៖យោងតាមការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានឲ្យដឹងថាកិច្ចការងារចូលរួមសមាជិក អឺរ៉ុបនៅតែជាជំហរបស់ខ្លួនប៉ុន្តែអះអាងថាវា មិនមែនជាកិច្ចការងារ អទិភាពឡើយរបស់ប្រទេសនៅពេលនេះ។
លោកប្រធានាធិបតីរូបនេះបានបញ្ជាក់ថាអ៊ុយក្រែន បច្ចុប្បន្នកំពុងផ្តោតសំខាន់ទៅលើក្តីព្រួយបារម្ភ យ៉ាងខ្លាំងរបស់ខ្លួនចំពោះមុខបញ្ហាសន្តិសុខ នៅក្នុងជម្លោះដោយយោធាជាមួយនឹងរុស្សី ជាងបញ្ហាណាណាទាំងអស់។
សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងនៅប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋាភិបាលទីក្រុងគៀវ បានដាក់សំណើរសុំសាជាថ្មីមួយទៅកាន់ប្លុកអឺរ៉ុបដើម្បីសុំចូលជាសមាជីក រ បស់សហភាពអឺរ៉ុបហើយកាលពីថ្ងៃចន្ទ លោក Zelensky ក៏បាន
ទទូចឲ្យប្លុកទទួលយកសំណើររបស់អ៊ុយក្រែន ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានផងដែរ។
លោក Zelensky កន្លងមកធ្លាប់បានថ្លែង បែបនេះទៅកាន់អឺរ៉ុបថា ចំពោះបញ្ហាការស្នើមសុំសមាជិកភាព៖ ដើម្បីបញ្ជាក់ថាអ្នកនឹងនៅជាមួយយើងបញញ ជាក់ថាអ្នកនឹងមិនបោះបង់យើងចោល បញ្ជាក់ថាអឺរ៉ុបគឺអាចជួយអ៊ុយក្រែនបានទាំងជីវិត គេចផុតពីការស្លាប់និង ផ្តល់ពន្លឺឡើងវិញសម្រាប់យើង៕
ប្រែសម្រួល៖ស៊ុនលី
https://www.rt.com/russia/551182-ukraine-eu-membership-zelensky/