ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន បានសម្រេចអនុញ្ញាត ឲ្យជនបរទេស រួមទាំងកម្មសិក្សាការី -ពលករជំនាញកម្ពុជា ចូលប្រទេសជប៉ុនឡើងវិញ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នេះតទៅ ដោយត្រូវអនុវត្តទៅ តាមនីតិវិធីមួយចំនួន ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី៤ មីនា បានបញ្ជាក់ថា ក្នុងករណី ដែលកម្មសិក្សាការី-ពលករជំនាញ មិនអនុវត្តតាមគោលការណ៍ ណែនាំនៅប្រទេសជប៉ុន អាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសជប៉ុន នឹងចាត់វិធានការតាមផ្លូវច្បាប់ ៕