ភ្នំពេញ ៖ អង្គភាពសារព័ត៌មានទាំង៣ ដែលក្រសួងព័ត៌មានជាអាណាព្យាបាល មិនបន្តអាជ្ញាប័ណ្ណនោះរួមមាន ៖ អង្គភាពសារព័ត៌មាន Bayongtime (www.bayongtime) អង្គភាពសារព័ត៌មាន KCTV (www.thmercovertv.com) និងអង្គភាពសារព័ត៌មានកម្ពុជា រាល់ថ្ងៃ (www.cambodiatoday.news) ។
ការមិនបន្តអាជ្ញាប័ណ្ណនេះ ដោយសារអង្គភាពទាំង៣ បានធ្វើការផ្សព្វផ្សាយព័ត៌មាន បំពានលើក្រម សីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្ម ដែលសាមីខ្លួនបានតម្កល់ ទុកនៅក្រសួង ៕

