ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៤៨ នាក់ទៀត ខណៈជាសះស្បើយ ចំនួន២៨១នាក់ និងគ្មានអ្នកស្លាប់ ។
គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៤ ៧៧២នាក់ អ្នកជាសះស្បើយចំនួន ១៣០ ៦៨៨នាក់ និង អ្នកស្លាប់ចំនួន ៣ ០៤៩នាក់ ៕