ភ្នំពេញ៖លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានបញ្ជាក់ថាសុខសន្តិភាព ដែលទាមទារការចូលរួម ពីយុវជនក្នុងការបន្តរក្សា ការពារសមិទ្ធផលសន្តិភាព ដែលកម្ពុជាសម្រេចបានដ៏លំបាក។
លោកបន្តថាស.ស.យ.ក. រៀនពីបទពិសោធន៍ប្រវត្តិសាស្រ្ត ដើម្បីជាមូលដ្ឋានក្នុងការបោះ ជំហានឆ្ពោះ ទៅមុខជាមួយនឹងស្នាមញញឹម ក្តីសង្ឃឹមរបស់យុវជនសម្រាប់ប្រទេសជាតិ។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ គណៈកម្មាធិការកណ្ដាលស..ស.យ.ក. នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា៖«ស.ស.យ.ក. រៀនពីបទពិសោធប្រវត្តិសាស្រ្ត ដើម្បីជាមូលដ្ឋាន ក្នុងការបោះជំហានឆ្ពោះ ទៅមុខជាមួយនឹងស្នាមញញឹម ក្តីសង្ឃឹមរបស់យុវជន សម្រាប់ប្រទេសជាតិ»។
ទន្ទឹមនេះប្រធានស.ស.យ.ក. ក៏បានគូសបញ្ជាក់ ពីភាពចាំបាច់នៃសុខសន្តិភាព ដែលទាមទារការចូលរួមពីយុវជនក្នុងការបន្តរក្សា ការពារសមិទ្ធផលសន្តិភាព ដែលកម្ពុជាសម្រេចបានដ៏លំបាក។
លោក ហ៊ុន ម៉ានី បានផ្តល់ជាអនុសាសន៍ ជូនសមាជិក សមាជិក នៃមហាគ្រួសារ ស.ស.យ.ក ឱ្យចាប់យកកាលានុវត្តភាពនានាក្នុងការប្រែក្លាយខ្លួនទៅជាកម្លាំងចលករដ៏ស្មោះស្ម័គ្រ សាមគ្គីភាពរឹងមាំ និងសមត្ថភាពបរិបូណ៍ដើម្បីបន្តបំផុសស្មារតី និងឆន្ទៈ របស់យុវជន និងប្រជាជនឱ្យចូលរួមបម្រើ និងការពារអធិបតេយ្យ បូរណភាពទឹកដី ការពារឱ្យបានដាច់ខាតនូវសន្តិភាពនិងសុខដុមរមនារបស់កម្ពុជា ចូលរួមឱ្យអស់ពីសមត្ថភាព ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បន្តរួមចំណែកជាវិជ្ជមានតាមរយៈសកម្មភាពស្ម័គ្រចិត្ត និងចូលរួមថែរក្សា សមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុន កសាង សមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត៕