ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីជប៉ុន បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ មកដល់កម្ពុជាហើយ!

ភ្នំពេញ៖ ដូចការគ្រោងទុក នៅរសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២២នេះ លោក គីស៊ីដា ហ្វូមីអុ នាយករដ្ឋមន្រ្តីជប៉ុន បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ មកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ខែ មិនា ឆ្នាំ២០២២។

ការបំពេញទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

សូមរំលឹកថា មុនពេលមកដល់ប៉ុន្មានម៉ោង លោក គីស៊ីដា ហ្វូមិអុ នាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ពីគោលបំណង ចំនួន២ នៃដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជានេះ គឺការពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងជប៉ុន-កម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងកិច្ចការអន្តរជាតិ និងតំបន់ រួមមានបញ្ហាអ៊ុយក្រែន និងមីយ៉ាន់ម៉ាជាដើម៕

To Top