ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា បានអញ្ជើញដាក់កម្រងផ្កា គោរពនៅមុខចេតិយលោក តាកាតា ហារឹយឹគិ ជាមន្ត្រីប៉ូលីស ដែលបានចូលរួម ជាមន្ត្រីនគរបាលស៊ីវិល នៅក្នុងអាជ្ញាធរអន្តរកាល អង្គការសហប្រជាជាតិ នៅកម្ពុជា (អ៊ុនតាក់) ដើម្បីចូលរួមសកម្មភាព ថែរក្សាសន្តិភាព (PKO) នៅកម្ពុជា ហើយត្រូវបានសម្លាប់ នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ១៩៩៣ ក្នុងអាយុ៣៣ឆ្នាំ។ បន្ទាប់មកលោកនាយករដ្ឋមន្រ្តី បន្តដាក់កម្រងផ្កា គោរពនៅមុខតេចិយលោក ណាកាតា អាត្ស៊ឹហ៊ិតុ ដែលបានទទួលមរណភាព កំឡុងពេលបំពេញបេសកកម្ម ក្នុងអាយុ២៥ឆ្នាំ ដោយធ្វើការជាអ្នកស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិ (UNV) នៃអ៊ុនតាក់ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៩៣។

ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា”ឆ្នាំនេះ គឺជាខួបលើកទី៣០ នៃការចូលរួមរបស់ជប៉ុន ក្នុងសកម្មភាពថែរក្សាសន្តិភាព(PKO) ជាលើកដំបូងមកកម្ពុជា។ យើងនឹងមិនអាចបំភ្លេចបាននូវការលះបង់ របស់លោកទាំងពីរ ដែលបានខិតខំប្រឹងប្រែងក្នុងឋានៈរៀងៗខ្លួន ដើម្បីសន្តិភាព និងអនាគតរបស់ប្រទេសកម្ពុជា ហើយយើងក៏នឹងប្រឹងប្រែងបន្តទៀត ដើម្បីអនាគតប្រទេសជប៉ុន និងកម្ពុជា”៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
