ភ្នំពេញ៖ លោក គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្រ្តីជប៉ុន បានបង្ហាញពីគោលបំណង ក្នុងការកែប្រែ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែស្នួល ក្នុងតំបន់ ដើម្បីពង្រឹងសណ្ដាប់ធ្នាប់សមុទ្រ។
ការដាក់ចេញគោលដៅនេះ បន្ទាប់ពីសម្ព័ន្ធមិត្តរបស់ខ្លួន ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានបញ្ចេញនូវព័ត៌មាន ជាច្រើនលើកច្រើនសារ ក្នុងការវាយប្រហា រវត្តមានយោធាចិន នៅក្នុងខេត្តព្រះសីហនុ។
ថ្លែងក្នុង សន្និសីទសារព័ត៌មានរួមគ្នា ក្រោយបញ្ចប់ជំនួបពិភាក្សា ការងារទ្វេភាគី នៅល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ លោក គីស៊ីដា ហ្វូមីអូ (Kishida Fumio ) បានថ្លែងថា «កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជប៉ុនបានចូលរួម ក្នុងការអភិវឌ្ឍន៍នោះ មានសារៈសំខាន់ មិនត្រឹមតែសម្រាប់កម្ពុជានោះទេ គឺសម្រាប់បំពេញតួនាទី ជាកំពង់ផែស្នួលក្នុងតំបន់ផងដែរ»។
លោកបញ្ជាក់ថា ជប៉ុននឹងបន្តសហការ ជាមួយកម្ពុជា ដើម្បីសម្រេចបានគោលដៅនេះ។
លោកថា សម្ដេចតេជោក៏បានគាំទ្រ យ៉ាងមុតមាំចំពោះគោលដៅ នេះផងដែរ។
ក្នុងន័យនេះ លោកនាយករដ្ឋមន្រ្តីជប៉ុន បានគូសបញ្ជាក់ថា វិស័យសន្តិសុខ ក៏ជាវិស័យមួយ ដែលមានសក្ដានុពលដ៏ធំមួយដែរ។
លោក គីស៊ីដា ហ្វូមីអូ បញ្ជាក់បន្ថែមថា «ប្រទេសជប៉ុននឹង ពង្រឹងការផ្លាស់ប្ដូរវិស័យការពារជាតិ ជាមួយកម្ពុជា ដើម្បីពង្រឹងសណ្ដាប់ធ្នាប់សមុទ្រ សេរីនិងបើកចំហរ តាមរយៈដំណើរទស្សកិច្ច ជាបន្តបន្ទាប់ នៅមូលដ្ឋានកងទ័ពជើងទឹករាម ព្រមទាំងការចូលចត ដោយកងកម្លាំងស្វ័យការពារជប៉ុន។ ការបំពេញបន្ថែមនៃការហ្វឹកហ្វឺន ទ្វេភាគី និងសហប្រតិបត្តិការ លើវិស័យជំនួយមនុស្សធម៍ និងការជួយសង្គ្រោះគ្រោះមហន្តរាយ និងនាំឱ្យចំណងរវាង កងកម្លាំងស្វ័យការពាជប៉ុន និងកងកម្លាំងខេមរភូមិន្ទកម្ពុជា កាន់តែខ្លាំងឡើង»៕