ភ្នំពេញ៖ លោក គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្រ្តីជប៉ុន បានថ្លែងអំណគុណកម្ពុជា ចំពោះការគាំទ្រមិនផ្លាស់ប្តូរ ចំពោះកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ និងការដែលកម្ពុជា គាំទ្រប្រទេសជប៉ុន ដើម្បីក្លាយជាសមាជិកអ ចិន្ត្រៃយ៍នៃក្រុមប្រឹក្សា សន្តិសុខ អង្គការសហប្រជាជាតិ (UN) ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា ជប៉ុន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ នាយករដ្ឋមន្ត្រីទាំងពីរ បានទទួលស្គាល់ថា ស្ថានការណ៍នៅអ៊ុយក្រែន បានបង្ហាញថា ការសម្រេចបាននូវកំណែទម្រង់ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិឱ្យបានឆាប់ ជាកិច្ចការចាំបាច់ ដើម្បីដោះស្រាយបញ្ហាធ្ងន់ធ្ងរ ដែលសហគមន៍អន្តរជាតិ កំពុងប្រឈមមុខ ហើយថ្នាក់ដឹកនាំទាំងពីរ បានបញ្ជាក់សាជាថ្មី ពីការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបាន នូវកំណែទម្រង់នេះ។
ជាងនេះទៅទៀត លោកនាយករដ្ឋមន្រ្តីជប៉ុន បានថ្លែងអំណរគុណកម្ពុជា ចំពោះការគាំទ្រមិនផ្លាស់ប្តូរ ចំពោះកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ រួមទាំងការគាំទ្រប្រទេសជប៉ុន ដើម្បីក្លាយជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សានេះ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
