ព័ត៌មានជាតិ

ចិន តម្រូវឲ្យក្រុមហ៊ុន Microsoft ផ្អាកមុខងារណែនាំ ដោយស្វ័យប្រវត្តិ របស់កម្មវិធី Bing

បរទេស ៖ កម្មវិធី Bing ដែលជាកម្មវិធីសម្រាប់ស្វែងរកព័ត៌មាន ដ៏ធំមួយនៅក្នុងប្រទេសចិន ត្រូវបានអាជ្ញាធរប្រទេសនេះ បញ្ជាឲ្យផ្អាកមុខងារណែនាំ ដោយស្វ័យប្រវត្តិរយៈពេលប្រាំពីរថ្ងៃ។ នេះបើតាមការផ្សព្វផ្សាយ របស់សារព័ត៌មាន Reuters ។

យោងតាមហ្វេប៊ុក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២២ មីនានេះ បានឲ្យដឹងថា ការផ្អាកនេះគឺជាការផ្អាក លើកទីពីរសម្រាប់ក្រុមហ៊ុន Microsoft ចាប់តាំងពីខែធ្នូ ហើយវាក៏ស្របពេលដែលអាជ្ញាធរ កំពុងតែចាត់វិធានការដើម្បី គ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យា និងកម្មវិធីផ្សេងៗទៀតទាក់ទង ទៅនឹងបច្ចេកវិទ្យា។

ទោះជាយ៉ាងណាក្ដី ក្រុមហ៊ុន Microsoft មិនបានបញ្ជាក់ពីមូលហេតុនៃការផ្អាកឲ្យបានច្បាស់លាស់នោះទេ ហើយក្រុមហ៊ុនក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំ ការអត្ថាធិប្បាយ របស់ក្រុមអ្នកសារព័ត៌មាន។

គួរបញ្ជាក់ដែរថាកាលពីខែសីហា និយតករអ៊ីនធឺណិតកំពូល របស់ទីក្រុងប៉េកាំង បានចេញផ្សាយ សេចក្តីព្រាងច្បាប់កំណត់ពីរបៀប ដែលក្រុមហ៊ុនបច្ចេកវិទ្យាអាច និងមិនអាចប្រើ ក្បួន algorithms នៅក្នុងកម្មវិធីរបស់ពួកគេបាន ៕

To Top