ព័ត៌មានជាតិ

អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងរៀបចំវគ្គបំប៉នជំនាញ ភ្នាក់ងារសន្តិសុខឯកជន លើកទី៣៥

ភ្នំពេញ៖ នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងរៀបចំបើកវគ្គបំប៉នជំនាញ ភ្នាក់ងារសន្តិសុខឯកជន លើកទី៣៥ នាថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០២២ នៅលើទីតាំងអ៊ិនឌីភែនដឹនថ៍ ហូថេល (INDEPENDENT HOTEL) ផ្លូវ២ធ្នូ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។នេះបើតាមការផ្សាយ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិនាថ្ងៃ២២ មីនា។

វគ្គបំប៉ននេះ ក្នុងគោលបំណង ឲ្យភ្នាក់ងារសន្តិសុខឯកជន មានវិជ្ជាជីវៈ និងជំនាញច្បាស់លាស់ ស្របតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ តម្រូវឲ្យភ្នាក់ងារសន្តិសុខឯកជន ទទួលបានការបណ្តុះបណ្តាលជាចាំបាច់ ។

ដូចនេះនៅតាមបណ្តា ក្រុមហ៊ុនសន្តិសុខឯកជន ផ្តល់សេវាកម្ម និងសហគ្រាស គ្រឹះស្ថាន មានភ្នាក់ងារសន្តិសុខឯកជន មិនទាន់បានបណ្តុះបណ្តាលជំនាញ ភ្នាក់ងារសន្តិសុខឯកជន អាចដាក់ពាក្យចូលរួម មុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅការិយាល័យគ្រប់គ្រងសន្តិសុខឯកជន នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ។

ក្រោយបញ្ចប់វគ្គ សិក្ខាកាមនឹងទទួលបានវិញ្ញាបនប័ត្រ បញ្ជាក់ការសិក្សា និងបណ្ណសម្គាល់ខ្លួន ភ្នាក់ងារសន្តិសុខឯកជន ៕

To Top