ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម នឹងបន្តរៀបចំយុទ្ធនាការ ទិញផលិតផលខ្មែរ រដូវកាលទី៧ ចាប់ពីថ្ងៃ១៦-១៩ មិថុនា នៅសៀមរាប

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នឹងបន្តរៀបចំយុទ្ធនាការ ទិញផលិតផលខ្មែរ រដូវកាលទី៧ តាមរយៈការដាក់ តាំងបង្ហាញ ផលិតផលខ្មែរ និងផលិតផលបន្លែ ផ្លែឈើលើកទី១៥ ចាប់ពីថ្ងៃទី១៦-១៩ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ នៅក្រុងសៀមរាប ខេត្តសៀមរាប។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួង នាពេលថ្មីៗនេះ បានឲ្យដឹងថា «ការរៀបចំព្រឹត្តិការណ៍នេះ ក្នុងគោលបំណងបង្កើន សកម្មភាពពាណិជ្ជកម្ម នៅមូលដ្ឋាន ឲ្យមានភាពប្រទាក់ក្រឡាពីកសិដ្ឋានមកទីផ្សារ ជាវេទិកាផ្គូរផ្គង រវាងអ្នកផលិត និងអ្នកត្រូវការ ផលិតផល យកទៅចែកចាយបន្ត និងបំផុសស្មារតីអ្នកប្រើប្រាស់ទូទៅ ឲ្យចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផល ក្នុងស្រុកជំនួសឲ្យការនាំចូល ពីបរទេសជាជំហានៗ»។

លើសពីនេះ ក្រសួង ក៏បានអំពាវនាវដល់ផលិតករ ម្ចាស់កសិដ្ឋាន អ្នកកែច្នៃ សមាគមអាជីវកម្ម និងសហគមន៍ផលិតបន្លែ និងផ្លែឈើខ្មែរ ដែលត្រូវការស្តង់ដាក់ តាំង ផលិតផលសម្រាប់ស្វែងរកដៃគូ បញ្ហាទិញ ឬមាន គម្រោងចុះកិច្ចសន្យាទិញ-លក់ ទាក់ទងនាយកដ្ឋាន កិច្ចការពិព័រណ៍ អគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្ម នៃក្រសួង ពាណិជ្ជកម្ម ដើម្បីចូលរួមក្នុងកម្មវិធី ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top