ព័ត៌មានជាតិ

មូលនិធិព្រីនស៍ ចេញផ្សាយរបាយការណ៍ ប្រចាំឆ្នាំ ២០២១

ភ្នំពេញ ៖ មូលនិធិព្រីនស៍ (Prince Foundation) ដែលជាមូលនិធិសប្បុរសធម៌ របស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប (ហៅកាត់ថា «ព្រីនស៍ គ្រុប») បានចេញផ្សាយ របាយការណ៍ប្រចាំឆ្នាំ ២០២១ របស់ខ្លួន នៅថ្ងៃ ទី ២៣ ខែមិនា ឆ្នាំ ២០២២ ។ របាយការណ៍នេះបានបង្ហាញពី គំនិតផ្តួចផ្តើមពេញមួយឆ្នាំ របស់មូលនិធិ ដែលមាន ល​​​​​​​​​​​​​​​​​​​​​​​​​​​​ក្ខណៈរួមបញ្ចូល និងបានធ្វើសមាហរណកម្មខិតទៅជិត គោលដៅអភិវឌ្ឍន៍ជាតិ របស់កម្ពុជា។ ទឹកប្រាក់ជាង ៤,៥ លានដុល្លារត្រូវបានបែងចែកជាចម្បងលើការថែទាំសុខភាព រីឯមូលនិធិ ដែលនៅសល់ត្រូវបាន ដាក់បញ្ចូលទៅក្នុងគំនិតផ្តួច ផ្តើមក្នុងវិស័យអប់រំ និងការចូលរួមរបស់សហគមន៍ ដោយប្រកាន់ខ្ជាប់ការយកចិត្តទុកដាក់លើវិស័យបី។ មិនតែប៉ុណ្ណោះ មូលនិធិព្រីនស៍ ក៏បានធ្វើការបរិច្ចាគ ទឹកប្រាក់ ៣ លានដុល្លារ ក្នុងចូលរួមចំណែកប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតក្នុងប្រទេសឡាវ ដើម្បីជួយឲ្យប្រទេសនេះ ទទួលបានវាក់សាំងចំនួនមួយលានដូស។

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា៖ «ដោយសារយើង ធ្លាប់បានទទួលនូវភាពជោគជ័យ ពីការអនុវត្តវិធីសាស្រ្តយុទ្ធសាស្ត្រនៃការវិនិយោគលើវិស័យអភិវឌ្ឍន៍ អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មអតិថិជន ខ្ញុំជឿជាក់ថាវិធីសាស្រ្តស្រដៀងគ្នានេះ របស់មូលនិធិនឹងផ្តល់ផលល្អជាច្រើន បន្ថែមទៀត សម្រាប់ប្រទេសកម្ពុជា»។

របាយការណ៍ប្រចាំឆ្នាំនេះ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង របស់មូលនិធិឆ្ពោះទៅរកការអនុវត្តយុទ្ធសាស្ត្រ និង ការវិនិយោគតម្រង់ទិសថ្មី របស់ខ្លួនឡើងវិញនៅឆ្នាំ ២០២១ ដោយបានបញ្ចូលនូវសេចក្តីថ្លែងការណ៍ បេសកកម្មថ្មីមួយគឺ «រួមគ្នាកសាងអនាគត កាន់តែប្រសើរសម្រាប់កម្ពុជា»។

ក្នុងចំណោមអង្គការ មិនមែនរដ្ឋាភិបាលសំខាន់ៗ ដែលមូលនិធិព្រីនស៍បានសហការ និងធ្វើការជាមួយ ដូចបានបង្ហាញក្នុងរបាយការណ៍ រួមមានកាកបាទក្រហមកម្ពុជា អង្គការ Caring for Cambodia ដែលជាអង្គការសប្បុរសធម៌ ផ្តោតលើវិស័យអប់រំ និងអង្គការម្លប់តាប៉ាង (M’Lop Tapang) ដែលជាអង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅខេត្តព្រះសីហនុដែលធ្វើការជាមួយកុមារប្រឈមនឹងហានិភ័យ។ ការប្តេជ្ញាមួយទៀត របស់មូលនិធិព្រីនស៍ក្នុងការផ្លាស់ប្តូរការអប់រំវិជ្ជាជីវៈនៅកម្ពុជា ក៏មានភាពល្បីល្បាញ នៅក្នុងប្រទេសកម្ពុជាផងដែរ តាមរយៈការគាំទ្រ ពីមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈនាឡិកាព្រីនស៍ (Prince Horology) ដែលជាសាលាបង្រៀនធ្វើនាឡិកាស្តង់ដារប្រទេសស្វីស ដែលត្រូវបានបង្កើត ឡើងក្នុងរយៈពេលខ្លីមុនពេលចាប់ផ្តើម នៃជំងឺរាតត្បាត។ មូលនិធិត្រូវបានផ្តោតជាសំខាន់លើការ បង្កើតផលវិជ្ជមានរយៈពេលវែង តាមរយៈគម្រោងផ្សេងៗរបស់ខ្លួន។

លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនង របស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុបបានឲ្យដឹងថា៖«ក្នុងភាពជាដៃគូនាពេលអនាគត យើងនឹងស្វែងរកអង្គការ មិនមែនរដ្ឋាភិបាល ដែលមានភាពជាក់លាក់ មាននិរន្តរភាព និងជាអង្គការ ដែលមានការអនុវត្តផ្ទាល់ ដែលយើងជឿជាក់ថា វានឹងបង្កើននូវតម្លៃសង្គម នៃការវិនិយោគរបស់យើង ឲ្យកាន់តែប្រសើរថែមទៀត»។

ដូចបានគូសបញ្ជាក់ផងដែរ នៅក្នុងរបាយការណ៍នេះ មូលនិធិព្រីនស៍នឹងបង្វែរការផ្តោតយកចិត្តទុកដាក់ពីកម្មវិធីគំនិតផ្តួចផ្តើមទាក់ទងនឹងជំងឺកូវីដ-១៩ ទៅជាការផ្តល់ជំនួយសប្បុរសធម៌ផ្នែកអប់រំវិញម្តង ។ អ្វីដែលពិសេសជាងនេះទៀត គឺអាហារូបករណ៍ ចេន ហ្ស៊ី(Chen Zhi)ដែលជាកិច្ចខិតខំប្រឹង ប្រែងរួមគ្នារយៈពេលប្រាំពីរឆ្នាំ ជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្នុងការផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន៤០០ នាក់ ដើម្បីសិក្សានៅ តាមសកលវិទ្យាល័យដ៏ល្បីល្បាញក្នុងស្រុក ។

របាយការណ៍ប្រចាំ ឆ្នាំ ក៏បានសបង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្ត របស់មូលនិធិព្រីនស៍ ចំពោះប្រជាជនកម្ពុជា ដោយប្រកាន់យក វិធីសាស្រ្តភាព ជាដៃគូពហុភាគីជាយុទ្ធសាស្រ្ត ដើម្បីឲ្យប្រទេសកម្ពុជា ឆ្ពោះទៅរកអនាគត ដ៏ត្រចះត្រចង់ ។ ក្នុងរយៈពេលប្រាំមួយឆ្នាំកន្លងមក មូលនិធិព្រីនស៍បានបរិច្ចាគ ទឹកប្រាក់ជាង ១៤ លានដុល្លារ ដែលបានជួយទៅ ដល់ប្រជាជនកម្ពុជា ជាងកន្លះលាននាក់ ៕

To Top