ព័ត៌មានជាតិ

វិចារណកថា នយោបាយ៖ Ukraine ក្នុងបណ្តាសារភូមិសាស្ត្រនយោបាយ និងការជាប់ផុងរបស់រុស្ស៊ី ក្នុងបណ្តាសារភូមិសាស្ត្រដោយសារ Ukraine !

សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន បានឈានចូលអាទិត្យទីបី ខុសទៅនិងអ្វីដែលជាការគិតគូរ ជាយុទ្ធសាស្ត្រ របស់វិមាន Kremlin ទាំងស្រុងថា និងយកឈ្នះលើក្រុង Kiev តែក្នុងរយះពេល៧២ម៉ោងបុណ្ណោះ!។ ហើយគ្រាន់តែក្នុងរយៈពេលមួយមិនដល់មួយខែផង អ្នកកាន់អំណាចរបស់ រុស្ស៊ី បានត្រូវពិភពលោកដើរចេញធ្ងាយ មិនសារទរ រួមទាំងមិត្តដ៏ជិតស្និទ្ធ ក៏មានការស្ទាក់ស្ទើក្នុងការរាប់រក គាំទ្រដោយកត្តាគតិយុត្តិ អន្តរជាតិនិងអំពើមនុស្សធម៍ របស់ពិពភលោកមួយក្នុង សកលភាវូបណីយកម្ម ! ជាបច្ចយ័អវិជ្ជមាន ក្នុងការនាំអោយរុស្សី ទៅរកភាពឯកោនិង វិលមកក្នុងសមយ័កាល របស់សង្គ្រាមត្រជាក់ នៅមុនឆ្នាំ១៩៩០ នោះ ! ។

ជាលើកដំបូងបំផុត ដែលក្នុងសមយ័សង្គ្រាមទំនើប រុស្ស៊ី-អ៊ុយក្រែន មួយនេះគេសំគាល់ឃើញ មានការប្រើប្រាស់ព័ត៏មានជា fake news ច្រើនជាងគេបំផុត មកពីភាគីពាក់ពន្ធ័ផង មកពីក្រុមគាំទ្រផង ! ដោយសង្គ្រាមមួយនេះ មានការទាក់ទងផ្ទាល់ ទៅនិងមហាអំណាចផុតលេខទាំងបីរួមតាំងពួកមហាអំណាច នៅក្នុងតំបន់ផង! ក្រៅពីនេះក៏មានអាវុធគ្រប់ធុន និងទំនើបបំផុត ត្រូវបានយកមកបង្ហាញ និងប្រើប្រាស់ក្នុងពេលនេះ លើកលែងតែអាវុធ បរិមាណូមួយចេញដែលទោះបីជាមានការបាញ់ពាក្យគំរាមគំហែងម្តងដោយ រុស្ស៊ីនោះ ! ។

ក្នុងសង្គ្រាមមួយនេះ សុទ្ធតែមាន arguments របស់វាដោយគ្មានភាគីណាមួយខុស និងភាគីណាមួយត្រូវទ្បើយ ព្រោះភាគីពាក់ពន្ធ័សុទ្ធតែមានភាព logical ក្នុងគតិហេតុផលរបស់វា ដោយគ្មានអ្នកចាញ់ និងក៏គ្មានអ្នកឈ្នះ! តែអំពើរក្នុងសង្គ្រាមមួយនេះ បានបង្កើតអោយមាន precedents មួយ ដែលប្រទេសតូចរស់នៅក្បែរប្រទេសធំ ដែលមានការចិញ្ជឹមគំនិត chauvinist មិនចង់ឃើញសោះទ្បើយ ។ ជាប្រទេសធំមានសម្បត្តិធម្មជាតិ ដ៏មហាសាល មានវិសាលភាពទឹកដីធំ ប្រជាជនច្រើន និងមានអាវុធប្រល័យលោក តែរុស្ស៊ី ត្រូវឯកោនិងត្រូវហ៊ុំព័ត្រ ដោយដោយកម្លាំងបដិបក្ខមួយដែលសូម្បីតែប្រទេសធ្លាប់ជាមិត្ត ក៏មានការរអារ មិនហ៊ានជួយដោយអំណាចរបស់ សហសម័យដឹកនាំចេញមុខដោយ សហរដ្នអាមេរិកនោះ ! ដែលក្នុងសង្គ្រាមមួយនេះ ជាលើកដំបូងអឺរ៉ុប ទាំងមូលហាក់បី មានការឯកឆ្ឆ័នគ្នា ក្នុងការរួមដំណើរជាមួយ អាមេរិក ប្រឆាំងនិងរុស្សីនោះ ! ។

ក្នុងបណ្តាឆ្នាំ ១៩៨០ ពួកលោកខាងលិច បានដឹងយ៉ាងច្បាស់ថា និងពុំមានអនុភាពណាមួយ ដែលអាចមកផ្តួលរំលំ អាណាចក្រ ឮរុស្ស៊ីបាន! ទើបពួក Illuminaties បានរកឃើញរូបមន្តមួយ ដែលអាចរុញឱ្យសូវៀត ដួលរលំបាននោះ. គឺការបង្កើតឱ្យមានរបស់ដែលហៅថា « Star War » គួបផ្សំទៅនិងការទម្លាក់ថ្លៃប្រេង និងធ្វើឱ្យសេដ្នកិច្ច សូវៀត ស្លាប់ទាំង ខួរក្បាលដល់ដៃជើង ដោយមិនចាំបាច់ប្រើអាវុធ និងគ្រាប់រំសេវទ្បើយ ! ។

ការបង្កើតសម្ព័ន្ធភាពមួយ ដោយពុំមានកិច្ចព្រមព្រៀង Alliance Without Agreements!

នៅក្នុងផែនការយុទ្ធសាស្ត្រមួយនេះ ប្រទេស Poland ត្រូវបានជ្រើសរើស យកធ្វើជាទីលានសំរាប់ការសាកល្បង ក្នុងការផ្តួលរំលំរបបសង្គមនិយម ដែលមាន សហភាពសូវៀត ជាបងធំនោះ !
ដោយនៅដើមឆ្នាំ ១៩៨០ Ronald Reagan បានសហការជាមួយព្រះវិហារ Vatican ដែលមានសម្តេចសង្ឃ John Paul II ជាប្រមុខ ក្នុងការរួមដៃគ្នាវាយបំបាក់សូវៀតឱ្យបាន ។

ការរើសយកប្រទេស Poland ជាចំណុចចាប់ផ្តើមក្នុងផែនការយុទ្ធសាស្ត្រនេះ ដោយ Poland ជាប្រទេសធំ ប្រជាជនមានជំនឿលើសាសនាកាតូលិច យ៉ាងដាច់ខាត Poland ស្ថិតនៅចន្លោះកណ្តាល ជាទីកន្លែងនៃការដាក់ អគ្គសេនាធិការបក្សសម្ព័ន្ធយោធា Warsovie មានព្រំដែនជាប់និងសូវៀត ឆេកូ និង អាលឺម្ល៉ង់ខាងកើត និងជាពិសេសបំផុតនោះ គឺសម្តេចសង្ឃ John Paul II ជាអ្នកដែលមានដើមកំណើត មកពី Poland ផង ! ។

ក្រុមសេនាធិការ ដ៏ឆ្នើមរបស់សេតវិមាន ក្នុងការអនុវត្តន៏ សម្ព័ន្ធភាពយោធា ដែលពុំមានកិច្ចព្រមព្រៀង នាពេលនោះ រួមមាន William Casey , William Clark , Richard Allen , William Wilson , Vernon Walters , Alexander Haig ។ ក្នុងបេសកកម្មប្រវត្តិសាស្ត្រមួយនេះ ក្រោយមកពួកអ្នកប្រវត្តិវិទូរ បានហៅជំនួបរវាង សេតវិមាន និង វិហារ Vatican នេះថាជាសម្ព័ន្ពភាពមួយដ៏មហិមា និងសម្ងាត់បំផុត នៃគ្រប់សមយ៏កាល! ព្រោះជាង ១០ឆ្នាំក្រោយ
មកទើបពិភពលោក បានដឹងនូវហេតុការណ៏មួយនេះ យ៉ាងតថាភាពបំផុតនោះ !។

ផែនការយុទ្ធសាស្ត្រសម្ងាត់របស់ Alliance Without Agreements ក្នុងការផ្តួលរំលំ កំពែងសង្គមនិយម ដែលមានសហភាពសូវៀត ជាប្រមុខរួមមាន៖.

-គំនិតផ្តួចផ្តើមការពារយុទ្ធសាស្ត្រ ដែលគេទាំទ្បាយស្គាល់ថា សង្គ្រាមផ្កាយនោះ! គឺជាផែនការសំដៅអូសទាញ សូវៀត អោយចូលរួមក្នុងការរត់ប្រណាំង សព្វាវុធ ក្នុងរយៈពេលឆ្ងាយដែលពួកអ្នកយោធានិយម របស់អាមេរិក បានមើលឃើញជាមុនថា សូវៀតនិងអស់កម្លាំងខ្សោះអស់ពីខ្លួនហលយដួលដោយការខាតបង់ ហិនហោច នៅសម្បត្តិធម្មជាតិ របស់ខ្លួន ! ។

  • បញ្ចូលសមសភាព និងជំរុញសកម្មភាពសម្ងាត់ សំដៅលើកទឹកចិត្ត ឱ្យមានចលនាបាតុកម្មកែទម្រង់ នៅក្នុងបណ្តាប្រទេស ហុងគ្រីនិងឆេកូ ពិសេសនៅ ប៉ូទ្បូញតែម្តង! តាមរយៈបណ្តាព្រះវិហារកាតូលិច ក្រោមការជួយរបស់ វិហារ Vatican !។

-លើកទឹកចិត្ត និងផ្តល់ជាថវិការ ដល់បណ្តាប្រទេសដែលស្ថិត នៅក្នុងប្លុកយោធា Warsovie តាមរយៈឥស្សរជន អ្នកនយោបាយ អង្គការមនុស្សធម៏ ប្ញសាសនា ក្នុងការជំរុញនិងល់កកំពស់
សិទ្ធិមនុស្ស សេរីភាពសាសនា ប្រជាធិបតេយ្យ កែទម្រង់ប្រព័ន្ធនយោបាយនិង ការអនុវត្តន៏សេដ្នកិច្ច ទៅតាមរបបទីផ្សាសេរី ! ។

  • ហ៊ុំព័ត្រសេដ្នកិច្ច សូវៀត តាមរយៈចលនាជប៉ុន និងពួកលោកខាងលិចមួយចំនួន កុំឱ្យផ្គត់ផ្គង់នៅ High Technologies ទៅឱ្យសូវៀត ! ប្រមូលផ្តុំក្នុងការបំផ្លាញ ដោយធ្វើយ៉ាងណា កុំឱ្យសូវៀតប្រមូលរកបាននៅរូបិយវត្ថុ បរទេស តាមរយៈការកសាង បំពង់នាំប្រេង ពីSiberia ទៅកាន់អឺរ៉ុប បានដែលមានប្រវែងជាង ៣.៦០០ miles នោះ! ។
  • សហការ បង្កើនកម្លាំងសម្ភាធ មកលើបណ្តាប្រទេស អារ៉ាប់ ជាពិសេស គឺមកលើប្រទេស Saudite Arabia ក្នុងការកាត់បន្ថយប្រេង និងទម្លាក់ថ្លៃប្រេង ដើម្បីសម្លាប់សេដ្នកិច្ច សូវៀត!។
  • បង្កើននិងជំរុញប្រើប្រាស់ ប្រព័ន្ធវិទ្យុ អឺរ៉ុបសេរី VOA ផ្សាយចូលពួកប្រទេសសង្គមនិយមទាំងព័ត៏មានពិត មិនពិតនិងព័ត៏មានអុចអាលបំផុត ទំនាស់រវាងជាតិសាសន៏ខ្លួន និងជាតិសាសន៏ភូមិផង ដើម្បីបង្កើតឱ្យមា នភាពចលចល នៅក្នុងស្រុក ក្នុងពេលនោះ ! ។
  • រួមទាំងការបង្កើតនិងចិញ្ជឹម ឱ្យមានអង្គការសហជីព Sodidarnosc ទុកជាមយ្យោបាយ ជាឧបករណ៏នយោបាយ សំរាប់ជាការតថ្លៃ ជាមួយរដ្នាភិបាលប៉ូទ្បូញ អុកទ្បុក រហូតដល់រដ្នាភិបាលប៉ូទ្បូញ ដឹកនាំដោយ លោក Jaruzelski ដួលរលំ ដែរនេះក៏ជាចំណុច ចាប់ផ្ដើមក្នុងល្បែង domino’s មួយនាំដល់ការដួលរលំដល់បណ្តារដ្នាភិបាលដទៃទៀត ក្នុងប្លុកសង្គមនិយមទាំងមូល! ។

ការវិវត្តន៏របស់ពិភពលោក ជាពិសេសគឺក្រោយពី Putin ទ្បើងកាន់អំណាច!

លោក Putin មានបំណងចង់ស្តារអត្ថិភាព អាណាចក្ររុស្ស៊ីទ្បើងវិញ ដូចសម័យកាល របស់ Peter the Great ប្ញ Catherine the Great ! តែលោក Putin បានភ្លេចថាខ្លួនលោក ក៍ជាអ្នកដែលមាន ឈាមជ័រ Jews ដែលជាជនជាតិមួយ មិនអនុញាតឱ្យជាតិណាមួយ មានឧត្តមភាពជាងជនជាតិរបស់ខ្លួន និងគំនុំជាប្រវត្តិសាស្ត្រ ក្នុងការធ្វើឱ្យ មានព្រឹត្តិការណ៏ Exodus ,Holocausts និង Holodomo មកលើជនជាតិ Jews ដោយពួករុស្ស៊ី ដែលថ្ងៃនេះ ក្នុងអំណាចរបស់ ពួក Berdenberg បានកំណត់យកទីលាន Ukraine ធ្វើជាឈាបនដា្ននសំរាប់ លុបកប់អំណាច របស់រុស្ស៊ី នៅទីនេះម្តងទៀត ក្រោយពី៤០ឆ្នាំមក! ។

នៅក្នុងវណ្ណកម្មមួយស្តីពី The Grand Chessboard សរសេរដោយ លោក Zbigniew Brzezinski តាំងពីបណ្តាឆ្នាំ ១៩៩៧ ដោយលោកជាអ្នកភូមិសាស្ត្រនយោបាយ ដ៏កំពូល មានដើមកំណើត Jews បានអះអាងថា Ukraine និងជាទីកន្លែងក្នុងការត្រូវបាន ប្រើប្រាស់ដើម្បី ផ្តួលរំលំរដ្នអំណាចរុស្ស៊ី ជាលើកទីពីរ ! ។ព្រោះនៅលើទឹកដី Ukrainian មានសមសភាពនៃធាតុផ្សំទាំងអស់ ទាំងក្នុងប្រវត្តិសាស្ត្រ ដល់ទំនាស់អំបូរជនជាតិ រហូតដល់ មានការវិវាទផលប្រយោជន៏ជាតិផង ដែលប្រទេសពីរនេះ (រុស្ស៊ី-អ៊ុយក្រែន) មិនអាចធ្វើការ សម្បទានលើកលែងឱ្យគ្នា ទៅវិញទៅមកបាន ក្នុងរាប់រយឆ្នាំកន្លងមកហើយនោះ ! ។

ដោយមើលឃើញដូចករណី ប៉ូទ្បូញថា ក្នុ សត្សវត្សន៏ទី២១ ពួកលោកខាងលិច មិចអាចផ្តួលរំលំរុស្ស៊ីបាន ដោយកម្លាំងបាយ ទើបពួក Policy-makers បានសំរេច ជ្រើសរើសយក Ukraine
ធ្វើជានុយសំរាប់ អូសទាញឱ្យរុស្ស៊ី ជាប់ផុងម្តងទៀត ដូចនៅអាហ្គានីស្ថាន។

ដូច្នោះហើយទើប Ukraine បានស្ថិតនៅក្នុង ស្ថានភាពជាប្រទេសក្នុងបណ្តាសារភូមិសាស្ត្រនយោបាយ ហើយរុស្ស៊ី ក៏ជាប្រទេសដែល ត្រូវជាប់ផុងនយោបាយ ដោយបណ្តាសារភូមិសាស្ត្រ ផងដែរ !។

ជីវិតរបស់លោក Putin ពុំមានភាព អមតៈ តែជនជាតិរុស្ស៊ី មាតុភូមិរុស្ស៊ី គឺស្ថិតស្ថេរចីរកាល !

រុស្ស៊ី ជាមហាអំណាចបរិមាណូ តែក្នុងសមយ៏កាលនេះ អាវុធមួយនេះ លែងជាកត្តាកំណត់ ក្នុងការ រួមចំណែកក្នុងការអភិវឌ្ឍន៏ជាតិ មានតែសេដ្នកិច្ចមួយគត់ ដែលនៅក្នុងរាល់សន្និបាតបក្ស
របស់ចិន តែងតែបានអះអាង ក្នុងការសង្កត់ធ្ងន់ថា ដោយយកពាក្យស្លោកមួយនេះ ធ្វើជា បាវចនា ក្នុងការដឹកនាំជាតិមួយ ដែលរឹងមាំបាន មកពីមានការពារជាតិ មានភាពរឹងមាំ សេដ្នកិច្ចមានការអភិវឌ្ឍន៏ខ្លាំងក្លា និងមានកម្លាំងសាមគ្គីភាពផ្ទៃក្នុងមហិមា៕

ដោយ៖លោក ហើស សិរីធន់ អ្នកស្រាវជ្រាវភូមិសាស្រ្តនយោបាយ

To Top