ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មាន ៖ ការផ្តល់ចំណេះដឹង ផ្នែកសរសេរព័ត៌មាន ពីមួយជំនាន់ទៅមួយជំនាន់ ពិតជាមានសារៈសំខាន់ (Video)

ភ្នំពេញ៖ ដើម្បីជាការលើកទឹកចិត្ត ដល់អ្នកសារព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបាន បញ្ជាក់ថា អ្នកសារព័ត៌មានអាជីពបានផ្តល់ចែករំលែក ចំណេះដឹងផ្នែកសរសេរអត្ថបទព័ត៌មាន ពីមួយជំនាន់ ទៅមួយចំនួន ពិតជាមានសារៈសំខាន់។ភ្នំពេញ៖ ដើម្បីជាការលើកទឹកចិត្ត ដល់អ្នកសារព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបាន បញ្ជាក់ថា អ្នកសារព័ត៌មានអាជីពបានផ្តល់ចែករំលែក ចំណេះដឹងផ្នែកសរសេរអត្ថបទព័ត៌មាន ពីមួយជំនាន់ ទៅមួយចំនួន ពិតជាមានសារៈសំខាន់។

លោក ខៀវ កាញារីទ្ធ បានលើកឡើងក្នុងពិធីប្រគល់ពានរង្វាន់ លើកទឹកចិត្ត អ្នកសារព័ត៌មាន៥សម័យ កាលចាប់ពីទស្សរ៍៧០ រហូតដល់បច្ចុប្បន្ន នាព្រឹកថ្ងៃទី២៤ មីនា ឆ្នាំ២០២២ ថា នៅពេលមានសន្តិភាព គេមិនសូវឲ្យតម្លៃអ្នកសារព័ត៌មាន នោះទេ ប៉ុន្តែអ្នកព័ត៌មាន ចាំបាច់ក្នុងការទាមទារ ចំណេះដឹងច្រើននិងជំនាញ។

លោកបញ្ជាក់ថា «អ្នកព័ត៌មាន ប្រៀបដូចជាខ្យល់ នៅក្នុងបាល់អីចឹង ហើយអ្នកសារព័ត៌មានមួយ ដែលមានវិជ្ជាជីវៈត្រឹមត្រូវ ធ្វើការប្រកបដោយសីលធម៌ អាចជួយសង្គមជាតិបានច្រើន មិនមែនជួយតែប្រជាជនធម្មតា នោះទេ ជួយរហូតដល់ដល់ដឹកនាំប្រទេស ក្នុងការ សម្រេចចិត្តមួយដ៏ត្រឹមត្រូវបាន ដូច្នេះអ្នកសារព័ត៌មានសំខាន់»។

ជាមួយគ្នានោះដែរ លោកបានលើកឡើងទៀតថា នៅក្នុងសង្គមបច្ចុប្បន្ន អ្នកសារព័ត៌មាន ក៏បានធ្លាក់ចុះពិសេសអ្នកសារព័ត៌មាន នៅតាមបណ្តារាជធានី-ខេត្ត។

លោកថា គេមិនបន្ទោសអ្នកសារព័ត៌មាន ពេញលេញទេ ប៉ុន្តែគេបន្ទោសអ្នកដែលតាំងខ្លួន ជាអ្នកការសែត។ ក្នុងនោះ ការលើកកម្ពស់តួនាទីអ្នកសារព័ត៌មានគឺមាន ភាពចាំបាច់ដើម្បីចូលរួមចំណែកទាំងអស់គ្នាក្នុងសង្គមជាតិ ដូច្នេះការផ្ទេរចំណេះផ្នែក អ្នកសារព័ត៌មានពីជំនាន់មួយទៅជំនាន់មួយសំខាន់។

រដ្ឋមន្ត្រីក៏បានបញ្ជាក់ថា «ការផ្ទេរចំណេះដឹងពីជំនាន់មួយទៅជំនាន់មួយសំខាន់ណាស់មិនថាចំណេះដឹងអាក្រក់ ឬល្អនោះទេ»។

សូមជម្រាបថា ពិធីប្រគល់ «ពានរង្វាន់អ្នកសារ ព័ត៌មាន៥សម័យកាលចាប់ពីទស្សរ៍៧០ ដល់បច្ចុប្បន្ន» មានអ្នកសារព័ត៌មានមកពីស្ថាប័នព័ត៌មានផ្សេងៗគ្នាចំនួន១៤រូប៕

To Top