ព័ត៌មានជាតិ

បុគ្គល ស្រេត សុភ័ក្រ្ត ចេញមុខសុំទោស ស្នងការខេត្តបន្ទាយមានជ័យ ហើយព្រមដើរចូលតុលាការ ពាក់ព័ន្ធករណីឆបោកនិងក្លែងឯកសារ

ភ្នំពេញ៖ នៅទីបំផុត អតីតមន្ត្រីនគនគរបាលផ្នែកបុគ្គលិក ឈ្មោះ ស្រេត សុភ័ក្រ្ត ចេញវិដេអូសុំទោសជាសាធារណ ដែលខ្លួនបានធ្វើទង្វើមិនគម្បី នាំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

សូមរំលឹកថា បុគ្គល ស្រេត សុភ័ក្រ្ត ត្រូវបានជាប់ចោទពីបទ: ឆបោក និង ក្លែងឯកសារ និង ត្រូវបានចាប់ឃាត់ខ្លួន តាមដីកាបង្គាប់ឱ្យចូលខ្លួន របស់តំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៤ ខែ មីនា។

បុគ្គលខាងលើ ត្រូវបានប្តឹងដោយ ភាគីដើមបណ្ដឹងចំនួមជាង ២០ នាក់ ដែលបានចោទប្រកាន់គាត់ថា បោកប្រាក់របស់ពួកគេ ប្រមាណជាង៣០ម៉ឺន ដុល្លារ តាមរូបភាព យកលុយ រត់ការ ដើម្បីបាន ចូលជាក្របខណ្ឌ មន្ត្រី នគរបាល ជាតិ និង យោធា ឬ អង្គ រក្ស ។ ក៏ប៉ុន្តែ បន្ទាប់ពីបានទទួលលុយពីពួកគេ ឈ្មោះ ស្រេង សុភ័ក្ត្រ មិនបានផ្តល់ការងារដល់ពួកគេ ដូចការសន្យានោះឡើយ។

មិនតែប៉ុណ្ណោះ នៅពេលដែល ពួកគេបានទាមទារប្រាក់កាសរបស់ពួកគេមកវិញ ជនសង្ស័យមិនសង និង បានស៊ីដាច់លុយរបស់ពួកគេ រហូតមកដល់សព្វថ្ងៃនេះ។

ក្រោយពីទទួលស្គាល់កំហុសរបស់ខ្លួន បុគ្គល ស្រេត សុភ័ក្រ្ត បានចេញវិដេអូសុំទោសជាសាធារណ ដែលខ្ញុំបាទបានធ្វើទង្វើមិនគម្បី ដែលនាំអោយប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ។
ជាមួយគ្នានបុគ្គល ស្រេត សុភ័ក្រ្ត ក៏បានបញ្ចេញលិខិតសុំទោស ជាសាធារណបន្ថែមទៀត និងសំណើសុំដកពាក្យបណ្តឹង ព្រមទាំងភ្ជាប់ជាមួយ នឹងលិខិតផ្ទេរសិទ្ធិជូនភរិយាឈ្មោះ សំអាង ភ័ក្រ្តា ដើម្បីចូលទៅស្នើសុំដកពាក្យបណ្តឹង នៅឯអង្គភាពប្រឆាំងអំពើពុករលួយ ដែលរូបគេ បានប្តឺងកន្លងមក។

ដោយឡែកបុគ្គល ស្រេត សុភ័ក្រ្ត ផ្ទាល់ក៏បានអះអាងពីកាតព្វកិច្ច ដែលត្រូវធ្វើមិនអាចខកខានបាន នៅសាលាដំបូងខេត្តបន្ទាយមានជ័យ៕

To Top