ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥៩នាក់ទៀត ខណៈជាសះស្បើយចំនួន៩៧នាក់ និងគ្មានអ្នកស្លាប់ ។
គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៥ ៣៤៤នាក់ អ្នកជាសះស្បើយចំនួន ១៣១ ៣១៣នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៤នាក់៕