ស្វាយរៀង ៖ បុរសជាមន្ត្រីនគរបាលម្នាក់ បានដេកស្លាប់ សង្ស័យខ្យល់គរ បង្កឱ្យភ្ញាក់ផ្អើលដល់អ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ច នគរបាលមកពិនិត្យសព។
![](https://dap-news.com/wp-content/uploads/2022/03/photo_2022-03-25_16-16-55-1-768x1024.jpg)
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០២២ នៅចំណុចភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
![](https://dap-news.com/wp-content/uploads/2022/03/photo_2022-03-25_16-16-58-1-768x1024.jpg)
សមត្ថកិច្ចនគរបាលក្រុង បានឲ្យដឹងថា បុរសខាងលើមានឈ្មោះ អាន សំអាត អាយុ ៥២ឆ្នាំមុខរបរ មន្រ្ដីនគរបាល រស់នៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ ក្រោយពីមាន សេចក្ដីរាយការណ៍ភ្លាម សមត្ថកិច្ចនគរបាលក្រុង សហការជាមួយនគរបាលប៉ុស្តិ៍ ព្រមទាំងគ្រូពេទ្យបានចុះមកពិនិត្យ ដោយសន្និដ្ឋានថា ពិតជាស្លាប់ដោយខ្យល់គប្រាកដមែន ខណ:មិនមានស្នាកស្នាមអ្វី សម្គាល់ជារឿងឃាដកម្ម នោះទេ។
![](https://dap-news.com/wp-content/uploads/2022/03/photo_2022-03-25_16-17-02-1-768x1024.jpg)
ក្រោយពីពិនិត្យសាកសព រួចសមត្ថកិច្ចបានប្រគល់សព អោយក្រុមគ្រួសារយកមក ធ្វើបុណ្យតាមប្រពៃណី៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)