ភ្នំពេញ៖ ខណៈយុទ្ធនាការឃោសនា បោះឆ្នោតខិតជិតមកដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចំអកឲ្យគណបក្ស នយបាយមួយចំនួន ដែលតែងតែអះអាងថា នឹងទាមទារយកទឹកដីកម្ពុជាក្រោម និងកោះត្រល់មកវិញ នៅពេលឈ្នះឆ្នោត។
ថ្លែងក្នុងសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការអគារ ជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានមានប្រសាសន៍ថា «បន្តិចទៀត រដូវទាមទារកម្ពុជាក្រោមមកដល់ ព្រោះជិតបោះឆ្នោត គេឈ្នះគេនឹងទៅយកកម្ពុជាក្រោម គេឈ្នះគេនឹង ទៅយកកោះត្រល់»។
សម្ដេចថា «សូមទៅវ៉ៃខ្លួនឯងទៅ កម្ពុជាក្រោមបាត់ តាំងពីជំនាន់ណាណីនោះ មកឲ្យហ៊ុនសែនទៅវ៉ៃ យក ។ និយាយរឿង ស្នេហាជាតិ តើអ្នកណាស្នេហាជាតិ ជាងព្រះបរមរតនកោដ្ឋទៀត ម៉េចក៏ព្រះអង្គមិនទៅយកកាលពេលព្រះអង្គ កាន់អំណាចចន្លោះឆ្នាំ១៩៥៣មកទល់ឆ្នាំ១៩៧០ ហើយលន់ណុល ម៉េចក៏មិនទៅយកកាលឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហានេះគឺបានកើតឡើង កាលពីអតីតកាលមកម្ល៉េះ មិនអាចឲ្យសម្ដេចមកទទួលខុសត្រូវ រែកពន់នោះទេ។
សម្ដេចចំអកថា «តិចទៀតរដូវអួតអាងនឹងមកដល់»៕