ភ្នំពេញ៖ ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ពោរអំឡុងពេលមួយសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ ដែលកើតឡើងនៅសមុទ្រចិនខាងត្បូង ក្បែរភាគខាងត្បូងវៀតណាម ធ្វើឲ្យមានភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងចុះត្រជាក់បន្តិចថែមទៀតផង ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី ២៣-២៦អង្សារសេ និងសីតុណ្ណភាពអតិបរមា ពី៣១-៣៤អង្សារសេ ។ នៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា អាចមានភ្លៀង ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ តែចាប់ពីថ្ងៃទី៣-៥ ខែមេសា បរិមាណភ្លៀងនឹងចុះខ្សោយ ។ ទន្ទឹមនោះសីតុណ្ហភាពអប្បបរមា ក៏ចុះត្រជាក់បន្តិចបន្ថែមទៀត ។
ចំពោះបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា ពី២៣-២៦អង្សារសេ និងសីតុណ្ណភាពអតិបរមា ពី៣១-៣៤អង្សារសេ ។ នៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា អាចមានភ្លៀង ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ តែចាប់នៅថ្ងៃទី៣-៥ ខែមេសា បរិមាណភ្លៀងនឹងចុះខ្សោយ ទន្ទឹមនោះសីតុណ្ហភាពអប្បបរមាក៏ចុះត្រជាក់បន្តិចបន្ថែមទៀត ។
សម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា ពី២២-២៥អង្សារសេ សីតុណ្ណភាពអតិបរមា ពី៣០-៣២អង្សារសេ ។ នៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា អាចមានភ្លៀង ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ៕

