ព័ត៌មានជាតិ

អាជ្ញាធរ នឹងផ្អាកចរាចរណ៍ នៅផ្លូវជាតិលេខ៣ ចាប់ពីផ្លូវ៣០ម៉ែត្រ ក្នុងថ្ងៃសម្ពោធស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាថ្ងៃ៣១ មីនា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសថា នៅម៉ោង៥ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នឹងមានការបិទកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីផ្លូវ៣០ម៉ែត្ រ(ផ្លូវបុរីសន្តិភាព) រហូតដល់ស្ពានអាកាសចោមចៅ ជាបណ្តោះអាសន្ន ដោយសាររៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដូច្នេះសម្រាប់អ្នកធ្វើដំណើរ ឆ្លងកាត់ទីតាំងនេះ បញ្ចៀសចរាចរណ៍៕

To Top