ព័ត៌មានជាតិ

ធនាគារអភិវឌ្ឍន៍ជនបទ និងអេស៊ីលីដាចុះ MOU លើគម្រោងឥណទាន ពង្រីកវិស័យកសិកម្ម

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) ដឹកនាំដោយលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារព្រមទាំងសហការី និង ធនាគារអេស៊ីលីដាដឹកនាំដោយលោកបណ្ឌិតអ៊ិន ចាន់នី នៅថ្ងៃទី ២៩ខែមីនា ឆ្នាំ២០២២ បានរៀបចំពិធីចុះអនុស្សរណៈ ស្តីពី កិច្ចសហប្រតិបត្តិការ លើការអនុវត្តគម្រោងឥណទាន គាំទ្រដល់ការពង្រីកវិស័យកសិកម្ម របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។

ការផ្តោតលើវិស័យកសិកម្មនោះរួមមាន ៖ ការដាំដុះបន្លែ ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្ម ព្រមទាំងឥណទានគាំទ្រដល់តួអង្គក្នុងខ្សែច្រវ៉ាក់ផលិតកម្មក្នុងវិស័យមៀនប៉ៃលិន ស្វាយ និងស្វាយចន្ទីក្រោមហិរញ្ញប្បទានក្រោមពិសេសរបស់រាជរដ្ឋាភិបាល៕

To Top