ភ្នំពេញ៖ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗថា នៅក្នុងគណបក្សប្រជាជនកម្ពុជា សម្ដេចនៅតែឈរឈ្មោះ ជាបេក្ខជននាយករដ្ឋមន្រ្តី សម្រាប់ឆ្នាំ២០២៣ដដែល ខណៈលោក ហ៊ុន ម៉ាណែត គ្រាន់តែជាបេក្ខជនបំរុងទុក ។ ចំពោះ រូបសញ្ញាទេវត្តារបស់បក្ស គឺអត់ដូរទៅពាទេ ព្រោះគណបក្សប្រជាជនកម្ពុជា មានសញ្ញាទេវតា៕