ភ្នំពេញ ៖ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្រ្តីជំនាញបច្ចេកទេស ផ្តល់ការបណ្តុះបណ្តាល លើការប្រើប្រាស់បច្ចេកវិទ្យា QR Code ដល់មន្រ្តីពាក់ព័ន្ធនៃអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ(ACU) កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ។
ការបណ្តុះបណ្តាលនេះបានធ្វើឡើង ក្រោមអធិបតីភាព លោក អ៊ូ វិសាល អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងសន្តិសុខ នៃអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលមានអ្នកចូលរួមប្រមាណ៩០រូប។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើង តាមការស្នើសុំរបស់អង្គភាពប្រយុទ្ធប្រឆាំង អំពើពុករលួយ មកក្រសួង ដើម្បីពង្រឹងសមត្ថភាពមន្រ្តីក្រោមឱវាទ លើការយល់ដឹង និងគន្លឹះសំខាន់ៗ លើការប្រើប្រាស់បច្ចេកវិទ្យា QR Code ការការពារសុវត្ថិភាពទិន្នន័យ ជាពិសេសបទពិសោធន៍ នៃការប្រើប្រាស់ QR Code ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ សិក្ខាកាមចូលរួមអាចសិក្សាស្វែងយល់ និងពិនិត្យប្រើប្រាស់បច្ចេកវិទ្យា QR Code ក្នុងអង្គភាពប្រយុទ្ធប្រឆាំង អំពើពុករលួយ ដើម្បីពង្រឹងយន្តការគ្រប់គ្រងបច្ចេកវិទ្យាក្នុងអង្គភាព៕