ព័ត៌មានជាតិ

សម្តេចតេជោ ៖ នំប៉័ង និងការដឹកជញ្ជូន នៅសិង្ហបុរីឡើងថ្លៃ អាចជះផលប៉ះពាល់ មកដល់យើង

ភ្នំពេញ ៖ និយាយទាក់ទង ទៅដល់សេដ្ឋកិច្ចកម្ពុជា ក៏ដូចជានៅបណ្តាប្រទេសមួយចំនួន នៅក្នុងចំណោមសមាជិកជាអាស៊ាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហើរសំណេរយ៉ាងខ្លី តែហាក់មានន័យជ្រៅថា នំប៉័ង និងការដឹកជញ្ជូនទំនិញ នៅប្រទេសសិង្ហបុរីឡើងថ្លៃ ខុសពីសព្វមួយដងនោះ អាចជាជះផលប៉ះពាល់ មកដល់កម្ពុជាដែរ ។

ការលើកឡើងរបស់សម្តេចនេះ ក្រោយពីសម្តេចបានមើលអត្ថបទ និយាយពីអាស៊ាន រងផលប៉ះពាល់ ដែលបានចេញផ្សាយក្នុងសារព័ត៌មានមួយ ។ តែសម្តេចថា ព័ត៌មាននោះ មិនបានផ្សាយពីកម្ពុជា ប៉ះពាល់នោះទេ ប្រទេសប៉ះពាល់ គឺសិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ។

សម្តេចតេជោបានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ថា “ខ្ញុំបានមើលសារព័ត៌មានមួយ ដែលបាននិយាយពីអាស៊ានរងផលប៉ះពាល់ គេមិនបានលើកពីកម្ពុជាទេ តែគេបានលើកអំពីបញ្ហា ទាក់ទិនជាមួយ ប្រទេសសាំងហ្គាពួរ ឥណ្ឌូណេស៊ី ម៉ាឡេស៊ីនិងថៃ ។ សាណងហ្គាពួរ នំប៉័ង ឡើងថ្លៃ១៥ភាគរយ ការដឹកជញ្ជូនឡើងថ្លៃដូច ១៧ភាគរយ ដោយសារតែសាំងវាឡើង នុះហើយវាជាផលប៉ះពាល់ ដែលអាចមានមកដល់យើង” ៕

To Top