ព័ត៌មានជាតិ

ពិធីចុះហត្ថលេខាជាផ្លូវការ អនុស្សរណៈនៃការយោគយល់ អំពីកិច្ចសហការពាណិជ្ជកម្ម និងអត្ថប្រយោជន៍បុគ្គលិក រវាង ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា

ភ្នំពេញ៖ ទន្ទឹមនឹងការវិនិយោគលើ វិស័យអចលនទ្រព្យកាន់តែរីកចម្រើន ឥតឈប់ឈរនៅព្រះរាជាណាចក្រកម្ពុជា វិស័យធនាគារក៏បាន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់សេវាកម្មធនាគារ និងហិរញ្ញវត្ថុផ្សេងៗ កម្ចីលើការវិនិយោគលើធុរកិច្ច អាជីវកម្ម និងគម្រោងអភិវឌ្ឍន៍ផ្សេងៗ របស់សហគ្រាសឯកជន ក៏ដូចជាការផ្តល់ឥណទានជា លក្ខណៈឯកត្តជនជូនដល់ប្រជាពលរដ្ឋផងដែរ ។

ដើម្បីឆ្លើយតបទៅនឹង កំណើនតម្រូវការសេវាកម្ម និងឥណទានលំនៅឋាន របស់ប្រជាពលរដ្ឋកម្ពុជា និយោជិតក្រុមហ៊ុន ក៏ដូចជាអតិថិជន ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បាននិងកំពុងសហការជាមួយ ធនាគារនានា​ក្នុងនោះមាន ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ហៅកាត់ថា FTB ជាធនាគារពាណិជ្ជទី១ នៅកម្ពុជាដែលទទួលបានការ ទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩​ និងជាដៃគូធុរកិច្ចដ៏សំខាន់ និងយូរអង្វែងមួយរបស់ក្រុមហ៊ុន។

កិច្ចសហការនេះត្រូវបានពង្រីក មួយកម្រិតថែមទៀតតាមរយៈ ពិធីចុះហត្ថលេខាជាផ្លូវការ អនុស្សរណៈនៃការយោគយល់ អំពីកិច្ចសហការពាណិជ្ជកម្ម និងអត្ថប្រយោជន៍បុគ្គលិក រវាងក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ជាមួយ ធនាគារពាណិជ្ជកម្មក្រៅប្រទេស​ នៃកម្ពុជា ដែលត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅ(ទីកន្លែងចុះហត្ថលេខា) ដើម្បីផ្តល់ភាពងាយស្រួលជាពិសេសជូនដល់បុគ្គលិកធនាគារ FTB ដែលមានបំណងចង់វិនិយោគ ទិញលំនៅឋានពីគម្រោងណាមួយរបស់ ក្រុមហ៊ុនអ័រគីដេ ។

កិច្ចសហការដៃគូពាណិជ្ជកម្មនេះ គឺអតិថិជនដែលទិញផ្ទះពី ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន អាចស្នើប្រាក់កម្ចី ពីធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា រហូតដល់ ៨០% ក្នុងទំហំទឹកប្រាក់សរុបនៃតម្លៃអចលនទ្រព្យ រីឯរយៈពេលកម្ចីគឺបានរហូតដល់ ២០ឆ្នាំ ក្នុងអត្រាការប្រាក់ប្រចាំឆ្នាំត្រឹមតែ ៩,៣៥% សម្រាប់ប្រាក់ដុល្លារ និងត្រឹមតែ ៨,៧៥% សម្រាប់ប្រាក់រៀល ស្ថិតក្នុងលក្ខខណ្ឌងាយស្រួល ក្នុងការអនុម័តប្រាក់កម្ចី និងមានកម្មវិធីពិសេសសម្រាប់អតិថិជន​ ក៏ដូចជាបុគ្គលិកធនាគារផងដែរ។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះផងដែរ លោកជំទាវ ខៀវ សស៊ីលៀប នាយិកាប្រតិបត្តិទូទៅ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន មានប្រសាសន៍ថា “យើងមានមោទនភាព ដែលបានសហការជាមួយ FTB ជាធនាគារពាណិជ្ជទី១នៅកម្ពុជាដែលទទួលបាន ការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ និងជាដៃគូធុរកិច្ចដ៏សំខាន់ និងយូរអង្វែងមួយរបស់ក្រុមហ៊ុន។ កិច្ចសហការមួយនេះផ្តល់ទំនុកចិត្ត ភាពងាយស្រួល និងសេវាឆាប់រហ័សលើការអនុម័តកម្ចី ទិញផ្ទះជូនដល់អតិថិជនរបស់យើងផ្ទាល់ ហើយក៏មានជាកម្មវិធីប្រូម៉ូសិន ពិសេសសម្រាប់អតិថិជន​ ក៏ដូចជាបុគ្គលិកធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាផងដែរ។ នេះគឺជាកាលានុវត្តភាពមួយ ដែលផ្តល់ជូនយ៉ាងពិសេស ដល់អតិថិជនទាំងអស់ ក៏ដូចជាបុគ្គលិកធនាគារផ្ទាល់។

ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និង ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា នឹងបន្តកិច្ចសហការជាដៃគូ សម្រាប់គម្រោងផ្សេងទៀត នៅថ្ងៃអនាគត សំដៅរួមចំណែកអភិវឌ្ឍវិស័យអចលនទ្រព្យ និងវិស័យធនាគារ និងហិរញ្ញវត្ថុឲ្យមានការរីកចម្រើនខ្លាំងក្លាជាលំដាប់ និងប្រកបដោយនិរន្តរភាព។”

លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា មានប្រសាសន៍ថា៖ “ស្របតាមទិសដៅអភិវឌ្ឍន៍ របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) យើងនឹងបន្តពង្រីកសកម្មភាព ប្រតិបត្តិការរបស់ខ្លួន និងលើកកម្ពស់កម្រិតស្តង់ដារសេវាកម្ម និងផលិតផលថ្មីៗ ដែលជាដំណោះស្រាយហិរញ្ញវត្ថុ ដ៏សមស្របជូនដល់អតិថិជន និងទីផ្សារ។ ទន្ទឹមគ្នានេះកិច្ចសហការរវាងធនាគារ FTB ជាមួយនិង​ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ពិតជាឆ្លុះបញ្ចាំងនូវការយកចិត្តទុក ដាក់ក្នុងការចូលរួមអភិវឌ្ឍ វិស័យអចលនទ្រព្យ និងវិស័យធនាគារ​​ ក៏ដូចជាការផ្តល់ទំនុកចិត្តបន្ថែមទៀត ជូនដល់អតិថិជនដែលកំពុងស្វែងរក នូវសេវាកម្ចីទិញលំនៅឋានសម្រាប់ ការស្នាក់នៅប្រកបដោយផាសុកភាព​​ និងសម្រាប់ការវិនិយោគដែល ទទួលបានផលចំណេញកាន់តែច្រើន ។ ជាមួយកម្ចីទិញលំនៅឋានរបស់ធនាគារ អតិថិជនពិតជាទទួលបាននូវ ភាពងាយស្រួលក្នុងការដំណើរការ​ ទទួលបានការអនុម័ត​រហ័ស​ កម្ចីមានរយ:វែង​ និងជាមួយអត្រាការប្រាក់ប្រកួតប្រជែង ជាពិសេសនោះ គឺអតិថិជនអាចទទួលបានឥណទាន ក្នុងកំឡុងពេលមិនទាន់មានប្លង់កម្មសិទ្ធិ»។​​

ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ជាក្រុមហ៊ុនមួយក្នុងចំណោម ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា បាននិងកំពុងធ្វើការអភិវឌ្ឍន៍ លើគម្រោងមួយចំនួនដូចជា៖ គម្រោងអ័រគីដេ​ ដឹប៊ូតានិចស៊ីធី គម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង និង គម្រោងខុនដូអ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម ដែលគម្រោងនីមួយៗត្រូវបាន អភិវឌ្ឍនៅលើទីតាំងដែល មានសក្តានុពលខ្ពស់ ចរន្តសេដ្ឋកិច្ចល្អ មានភាពងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្មនានា ជាពិសេសរួមមានគ្រប់ប្រភេទនៃលំនៅឋាន ដែលសមស្របទៅតាមតម្រូវការ របស់អតិថិជនទៀតផង។

គ្រប់គម្រោងទាំងអស់របស់ អ័រគីដេ ការបង់ប្រាក់ គឺមានភាពងាយស្រួល និងមានភាពបត់បែនបំផុត ទៅតាមតម្រូវការ និងលទ្ធភាពរបស់អតិថិជន គឺអតិថិជនអាចធ្វើការបង់ប្រាក់ត្រឹមតែ ០,៨៣% តែប៉ុណ្ណោះក្នុងមួយខែ រហូតដល់ ២៤ ខែដោយគ្មានការប្រាក់ និងគ្មានប្រាក់កក់។ ចំពោះទំហំទឹកប្រាក់ដែលនៅសល់ អតិថិជនអាចស្នើកម្ចីពី ធនាគារដៃគូអ័រគីដេ FTB បានដោយស្វ័យប្រវត្តិ។

សម្រាប់ព័ត៌មានលម្អិត អតិថិជនអាចអញ្ជើញ ទៅសាកសួរព័ត៌មាននៅគ្រប់ការិយាល័យលក់ទាំងបីទីតាំងរួមមាន៖
-គម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៦អា ហួសស្ពានជ្រោយចង្វារ៧គ.ម បត់ឆ្វេងតាមស្តុបអ័រគីដេ។
-គម្រោងខុនដូអ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម តាមបណ្តោយផ្លូវ២០០៤ ទល់មុខសាលាអន្តរជាតិស៊ី-អាយ-អេ និងជាប់សាលាអន្តរជាតិណតប្រ៊ីត។
-គម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង តាមបណ្តោយផ្លូវវត្តតាំងកសាង (ផ្លូវ១០៥K) ទល់មុខ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ឬ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 098 73 3333 – 076 879 9999 – 085​ 388 388 – 095 277 277 ឬ ហ្វេសប៊ុកផេច https://www.facebook.com/orkide.development ​

To Top