ព័ត៌មានជាតិ

អនុប្រធាននាយកដ្ឋាន គ្រប់គ្រងចំណូល នៃក្រសួងរ៉ែ និងថាមពលម្នាក់ ពាក់ព័ន្ធនឹងការសង្ស័យ លួចគាស់ទូរដែក និងលុយជាង៥០ម៉ឺនដុល្លារ ពីក្រសួង

ភ្នំពេញ ៖ កម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ កាលពីថ្ងៃទី៣១ ខែ មីនា ឆ្នាំ២០២២ បានឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ដែលមានតំណែង ជាអនុប្រធាននាយកដ្ឋាន គ្រប់គ្រងចំណូល នៃក្រសួងរ៉ែ និងថាមពល ពាក់ព័ន្ធនឹងការសង្ស័យ លួចគាស់ទូរដែកលិតរបស់ក្រសួងរ៉ែ និងថាមពល និង បានលួចលុយ ប្រមាណ ជាង៥០ម៉ឺនដុល្លារ ប្រព្រឹត្តនៅក្នុងខែមីនា ឆ្នាំ ២០២២ នៅក្នុងក្រសួងរ៉ែ និង ថាមពល ។

សមត្ថកិច្ចនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ស្រ្តីសង្ស័យមាន រូបនេះ ឈ្មោះ ជិន លក្ខិណា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ អនុប្រធាននាយកដ្ឋាន គ្រប់គ្រងចំណូល នៃ ក្រសួងរ៉ែ និងថាមពល និង មានទីលំនៅ នៅផ្ទះលេខ២៥Eo ផ្លូវលេខ១៩ ភូមិ៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យ ត្រូវបានប្តឹងដោយ ប្រធានរបស់គាត់ ឈ្មោះ ហ៊ាន ថាវី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ ប្រធាននាយកដ្ឋាន គ្រប់គ្រងចំណូលរ៉ែ និងថាមពល។

យោងតាមពាក្យបណ្តឹងរបស់ ឈ្មោះ ហ៊ាន ថារី ( ជាភាគីដើមបណ្ដឹង) បានអោយដឹងថា នៅចន្លោះ ថ្ងៃទី២៣ និង៣១ ខែមីនា ឆ្នាំ២០២២ ខណៈដែល ខ្លួន បានកើតកូវីត១៩ និងសម្រាកព្យាបាលជម្ងឺ នៅឯផ្ទះ, ជនសង្ស័យ បានមកសោរបន្ទប់ ដើម្បីយកទៅចម្លង ដើម្បីងាយស្រួល ចេញចូលនៅក្នុងការិយាល័យ បានគាស់ទូរដែកដាក់ប្រាក់ ចំណូលរបស់ក្រសួង និង លួចលុយអស់ ចំនួន ជាង ៥០ ម៉ឺនដុល្លារអាមេរិក ។

បច្ចុប្បន្ននេះ ស្រ្តីសង្ស័យ ឈ្មោះ ជិន លក្ខិណា ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅឯអធិការនគរបាលខណ្ឌដូនពេញ ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ទាក់ទងនឹងការចោទប្រកាន់ខាងលើនេះ ឈ្មោះ ជិន លក្ខិណា មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ៕

ដោយ: លីហ្សា

To Top