ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ បាននិងកំពុងធ្វើដំណើរតាមរថយន្ត ឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប និងចុះពិនិត្យការសាងសង់ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរថ្មី។

តាមរយៈ គេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២ មេសា សម្ដេចតេជោ បានបញ្ជាក់ថា “ដំណើរទៅខេត្តសៀមរាប ដើម្បីសម្ភោធ
ដាក់ឲ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែក្នុងទីរួមខេត្ត និងពិនិត្យអាកាសយានដ្ឋានថ្មី ដែលបាននិងកំពុងសាងសង់” ។

សូមរំលឹកថា តាមកម្មវិធីគ្រោងទុក នៅព្រឹកថ្ងៃទី៣ មេសា សម្តេច នឹងចុះពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះសៀមរាប-អង្គរថ្មី។ ដោយឡែក នៅព្រឹកថ្ងៃទី៤ មេសា សម្តេច នឹងអញ្ជើញដាក់ឲ្យប្រើប្រាស់ ផ្លូវចំនួន៣៨ខ្សែ៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
