ព័ត៌មានជាតិ

សត្វព្រៃ មានមេរោគជាច្រើន ពេលខ្លះកាចសាហាវ អាចសម្លាប់មនុស្ស បានយ៉ាងលឿន

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានបញ្ជាក់ច្បាស់ថា តាមការសិក្សា សត្វព្រៃមានមេរោគជាច្រើន ដែលពេលខ្លះកាចសាហាវ អាចសម្លាប់ជីវិតមនុស្ស បានយ៉ាងលឿន ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១ មេសា ក្រសួងបរិស្ថាន បានឲ្យដឹងថា ត្រូវនិយាយថាទេចំពោះសាច់សត្វ និងផលិតផលពីសត្វព្រៃ គឺមានន័យថា លោកអ្នកបានចូលរួមបញ្ឈប់ ការជួញដូរសត្វព្រៃខុសច្បាប់ និងការដាក់អន្ទាក់ចាប់សត្វព្រៃ ។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងបរិស្ថានសង្កត់ធ្ងន់ថា «សាច់សត្វព្រៃគ្មានអ្វីល្អឡើយ និងមិនអាចប៉ូវកម្លាំង ឬព្យាបាលជំងឺដូចជំនឿ មួយចំនួនលើកឡើងឡើយ តែសាច់សត្វព្រៃអាច បង្កគ្រោះថ្នាក់ដល់សុខភាព អ្នកបរិភោគព្រោះតាមការសិក្សា សត្វព្រៃមានមេរោគជាច្រើន ដែលពេលខ្លះកាចសាហាវ អាចសម្លាប់ជីវិតមនុស្សបានយ៉ាងលឿន» ។

លើសពីនេះក្រសួងបរិស្ថាន ក៏បានគូសបញ្ជាក់ដែរថា ការជឿថាឆ្អឹងសត្វព្រៃ ឬឈាមសត្វព្រៃអាចព្យាបាលជំងឺជាសះស្បើយ ជាការយល់ខុស តែវាអាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ទៅវិញទេ។ ដូច្នេះ សូមចូលរួមការពារ អភិរក្សសត្វព្រៃ ៕

To Top