ភ្នំពេញ៖ កម្លាំងជំនាញស៊ីម៉ាក់ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ បានដោះបន្សាបគ្រាប់បែកទម្លាក់ ពីយន្ត ហោះប្រភេទ MK-82 មានទម្ងន់ប្រមាណ ២៣០ គីឡូក្រាម ប្រកបដោយសុវត្ថិភាព ។

តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា គ្រាប់បែក MK82 មានទម្ងន់ប្រមាណ ២៣០ គីឡូក្រាម ត្រូវបានកម្លាំងជំនាញ ដោះបន្សាបដោយជោគជ័យ នៅក្នុងភូមិ កំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកក្សាច់កណ្តាល ខេត្តកណ្តាល ក្នុងជម្រៅ ៥ម៉ែត្រក្នុងរណ្តៅដី ៕


