ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យ ការដ្ឋានសាងសង់ អាកាសយានដ្ឋាន អន្តរជាតិសៀមរាបថ្មី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ បាននិងកំពុងអញ្ជើញចុះពិនិត្យ ការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

យោងតាមហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានឱ្យដឹងថា អាកាសយានដ្ឋាន អន្តរជាតិថ្មីនេះ ទទួលបានសិទ្ធិវិនិយោគ ដោយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI) ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Yunnan Investment Holdings របស់ចិន ក្នុងចំនួនទឹកប្រាក់ ៨៨០លានដុល្លារ និងត្រូវបានសាងសង់ លើផ្ទៃដី៧៥០ហិកតា។

អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ស្ថិតនៅក្នុងលំដាប់ 4E ដោយមានផ្លូវរត់ប្រវែង ៣,៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ​មាន៣៨ ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយ អ្នកដំណើរ ជាង៨ម៉ឺនម៉ែត្រការ៉េ ដែលអាច ទទួលអ្នកដំណើរប្រចាំឆ្នាំ បានប្រមាណ ៧លាននាក់ និងស្ថិតក្រោមកិច្ចព្រមព្រៀង គម្រោងវិនិយោគ BOT ៥៥ ឆ្នាំ ។

តាមរយៈអាកាសយានដ្ឋាន ថ្មី នេះ គឺជាគម្រោងកម្រិតយុទ្ធសាស្ត្រ រវាងប្រទេសចិន និងកម្ពុជា ដែលនឹងនាំមក នូវ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងជំនួសអាកាសយានដ្ឋានចាស់ ដែលមិនអាចទទួលយន្តហោះធំៗ និង មកពីតំបន់ឆ្ងាយៗ ។ មួយវិញទៀតវានឹងធ្វើឱ្យតំបន់នៅជុំវិញ អាកាសយានដ្ឋាននេះ មានការរីកចម្រើនផងដែរ ៕

To Top