បរទេស៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បានប្រកាសកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក នឹងបញ្ជូនជំនួយយោធាចំនួន ៣០០លានដុល្លារបន្ថែមទៀត ដល់ប្រទេសអ៊ុយក្រែន។ លោកបានបន្ថែមថា កញ្ចប់នេះនឹងរួមបញ្ចូល ប្រព័ន្ធរ៉ុក្កែតឡាស៊ែរ យន្តហោះគ្មានមនុស្សបើក យុទ្ធសាស្ត្រ Switchblade ដែលមានសមត្ថភាពកម្ទេចរថពាសដែក, យន្តហោះគ្មានមនុស្សបើក Puma , ឡានពាសដែកម៉ាកHumvees, គ្រាប់រំសេវ , ឧបករណ៍មើលពេលយប់ កាំភ្លើងយន្ត ឧបករណ៍ទំនាក់ទំនង ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងផ្សេងៗទៀត។
លោក Kirby បាននិយាយទៀតថា “ការសម្រេចចិត្តនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេ របស់សហរដ្ឋអាមេរិក ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដី របស់អ៊ុយក្រែន ក្នុងការគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងជាវីរភាពរបស់ខ្លួន ក្នុងការវាយលុកសង្គ្រាមជម្រើសរបស់រុស្ស៊ី” ៕ ប្រែសម្រួលៈ ណៃ តុលា