ព័ត៌មានជាតិ

ត្រីមាសទី១ កម្ពុជានាំចេញអង្ករជាង១៧ម៉ឺនតោន និងស្រូវ ១.៣លានតោន គិតជាប្រាក់ជាង៤០០លានដុល្លារ

ភ្នំពេញ ៖ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករទៅកាន់ ៤៩ ប្រទេសនិងតំបន់ស្វយ័ត ដែលមានបរិមាណសរុបចំនួន ១៧០ ៥៣៩ តោន ដែលគិតជាទឹកប្រាក់ចំនួន ១០០.៤៧ លាន ដុល្លារ និងនាំចេញស្រូវចំនួន ១ ៣៩០ ១៨១ តោន គិតជាទឹកប្រាក់ប្រមាណចំនួន ៣១៣លានដុល្លារ ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងចំណោមអង្ករនាំចេញទាំងជាង១៧ម៉ឺនតោននេះ នាំទៅចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវ ចំនួន ៥២% ឬស្មើនឹង ៨៨ ៦៤៦ តោន គិតជាទឹកប្រាក់ចំនួន ៤៥.១៩ លានដុល្លារ , បណ្តាប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ៣១% ឬស្មើនឹង ៥២ ២២២ តោន គិតជាទឹកប្រាក់ចំនួន ៣៥.៩៥លានដុល្លារ , ប្រទេសដែលជារដ្ឋសមាជិកអាស៊ានចំនួន១០% ឬស្មើនឹង ១៧ ៣១០ តោន គិតជាទឹកប្រាក់ចំនួន ១០.៦៤លានដុល្លារ និងបណ្តាគោលដៅផ្សេងៗ ចំនួន ៧% ឬស្មើនឹង ១២ ៣៦១ តោន គិតជាទឹកប្រាក់ចំនួន ៨.៦៧ លានដុល្លារដែលក្នុងនោះ ទៅបណ្តាប្រទេសនៅក្នុងទ្វីបអាហ្រ្វិក ៣% ឬស្មើនឹង ៤ ៧៩៧ តោន តំបន់អូសេអានី រួមមាន អូស្ត្រាលី និងញូហ្សេឡែន ២ ៤៦៥ តោន និងតំបន់ប្រទេសនៅក្នុងតំបន់អាស៊ីអឺរ៉ុប រួមមាន តួគី រុស្សី និងអ៊ុយក្រែន ១ ២៥៥ តោន ។

សម្រាប់ការនាំចេញស្រូវទៅវៀតណាមមានចំនួន ១ ៣៩០ ១៨១ តោន គិតជាទឹកប្រាក់ប៉ានប្រមាណចំនួន៣១៣ ដុល្លារមានការកើនឡើងចំនួន ១៣.៦០% ៕

To Top