ភ្នំពេញៈ បន្ទាប់ពីមានការចង្អុលបង្ហាញ ពីលោក យឿន យឿត អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋាន ស្រុកឱរ៉ាល និងជាប្រធានក្រុមការងារ ចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បេក្ខជនពេញសិទ្ធិ និងបម្រុង របស់គណបក្សប្រជាជនកម្ពុជា នៅឃុំតាសាល ស្រុកឱរ៉ាល់ បានបន្តចុះជួបបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅឃុំខាងលើនេះ ដើម្បីស្វែងយល់អំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ខណៈសកម្មភាព នេះនឹងប្រព្រឹត្តទៅឲ្យបានគ្រប់ទាំង១៧ភូមិ នៃឃុំតាសាល ។

ការចុះសួរសុខទុក្ខ ដល់តាមខ្នងផ្ទះ ប្រជាពលរដ្ឋនេះ គឺដើម្បីស្វែងយល់ អំពីសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋដែលរស់នៅតាមភូមិ និងរកដំណោះស្រាយ ជូនពួកគាត់ ឲ្យបានទាន់ពេលវេលា ខណៈពួក គាត់ជួបការលំបាក និងមានបញ្ហាអ្វីកើតឡើងជាដើមនោះ ៕

