ព័ត៌មានជាតិ

ក្រុមការងារ FOUR PAWS និង Green G8 រៀបចំព្រឹត្តិ ការណ៍ ទិវាសត្វចិញ្ចឹម អន្តរជាតិ នៅខេត្តសៀមរាប

ភ្នំពេញ ៖ នៅថ្ងៃទី ១០ខែមេសាឆ្នាំ២០២២ ក្រុមការងារ FOUR PAWS និង Green G8 នឹងមានការរៀបចំព្រឹត្តិការណ៍មួយនៅ សួនសង្ឃឹម ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា ដែលការប្រារព្ធពិធីនេះ បានធ្វើឡើងនៅតាមបណ្តាប្រទេសជាច្រើនជុំវិញ សកលលោកនៅថ្ងៃទី ១១ មេសា ខាងមុខនេះ ។ ឯសម្រាប់ប្រទេសកម្ពុជាវិញ គឺនឹងមានការធ្វើកម្មវិធីនេះ ឡើងនៅថ្ងៃទី១០ មេសា និងសង្ឃឹមថា មានអ្នកចូលរួមអោយបាន យ៉ាងច្រើនកុះករ ។

សម្រាប់ថ្ងៃទិវានេះ នឹងក្លាយជាថ្ងៃ ដែលមានអត្ថន័យដ៏អនេកមកកាន់ប្រទេសកម្ពុជា សត្វសុនខជាច្រើនលានក្បាល ត្រូវបានគេសម្លាប់ ដើម្បីយកសាច់របស់វា ទៅធ្វើការជួញដូរជារៀងរាល់ឆ្នាំ ដែលអំពើរបែបនេះ មានដូចទៅនឹង ប្រទេសឥណ្ឌូនេស៊ី ព្រមទាំងវៀតណាមផងដែរ ។ ទង្វើបែបនេះ គឺព្រៃផ្សៃខ្លាំងណាស់ និងនៅតែកើតមានថ្វីត្បិត តែមានប្រជាជនជាច្រើន តាមបណ្តារប្រទេស ទាំងនេះ មិនបរិភោគសត្វសុនខក៏ដោយ ។ ជាអកុសល សុខនចិញ្ចឹមជាទីស្រឡាញ់ជាច្រើនក៏ត្រូវបានគេលួចចាប់និងសម្លាប់ សម្រាប់ការជួញដូរសាច់ឆ្កែ ដ៏ឃោរឃៅនេះ។

លោក Kyle Kao ទីប្រឹក្សាររបស់យុទ្ធនាការ សត្វចិញ្ចឹមរបស់ FOUR PAWS មានប្រសាសន៍ថា “ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើង ក្នុងប្រទេសកម្ពុជា ជាលើកដំបូង ដើម្បីរំលឹកប្រជាជនថា សត្វចិញ្ចឹមជាពិសេសសត្វសុខន គួរតែត្រូវបានការពារពីភាពសាហាវ ឃោរឃៅទាំងអស់នោះ ហើយក៏ដើម្បីបង្ហាញពីសេចក្តី ស្រឡាញ់ដែលយើងមាន ចំពោះសត្វចិញ្ចឹមរបស់យើងផងដែរ។ ខ្ញុំដែលជាប្រជាជនខ្មែរម្នាក់ ខ្ញុំគិតថាការជួញដូរសាច់ឆ្កែមិន មែនជាអ្វីដែលយើងចង់ បាននោះទេ ហើយវាក័មិនមែន ជាប្រពៃណីរបស់យើងដែរ»។

នាថ្ងៃប្រារព្ធកម្មវិធី នៅសួនសង្ឃឹម នឹងមានផ្តល់ជួនការចូលរួម ដោយសេរីព្រមទាំងផ្តល់នៅឱកាស អោយអ្នករាល់គ្នាបានជួបជាមួយ នឹងសត្វសុនខដ៏ គួរអោយស្រលាញ់ ដែលត្រូវបានជួយសង្គ្រោះ ពីការជួញ ដូរសាច់សុនខផងដែរ មិនតែប៉ុណ្ណោះពួកគេកំពុងតែរង់ចាំម្ចាស់ ជាទីស្រលាញ់ទទួលពួកគេទៅ ចិញ្ចឹមទៀតផង ចូលរួមលេងល្បែង ដើម្បីមានឱកាសឈ្នះនូវរង្វាន់ព្រមទាំង បានសិក្សាយល់កាន់តែច្បាស់ជាមួយនឹង ទំនួលខុសត្រូវក្នុង នាមជាម្ចាស់សត្វសុនខថែមទៀត ។ ក្រុមការងារក៏មានផ្តល់សេវាឡានក្រុង ពីទីរួមខេត្តសៀមរាបពេលព្រឹក និងពេលរសៀល ដោយមិនគិតថ្លៃដោយអ្នកចូលរួមអាច ទំនាក់ទនងបានតាមរយៈទូរស័ព្ទលេខ 088-388-2848។

បន្ទាប់ពីព្រឹត្តិការណ៍ អបអរសាទរនេះហើយ ពួកយើងក៏មានព្រឹត្តិការណ៍ ពិព័រណ៍សត្វចិញ្ចឹមរយៈពេល 3 ថ្ងៃថែមទៀត ដែលនឹងមានធ្វើឡើង នៅខេត្តសៀមរាប ចាំពីថ្ងៃ ៦ ឧសភារហូតដល់ថ្ងៃ ៨ ឧសភា ឆ្នាំ២០២២ ដែលបានរៀបចំដោយក្រុមការងារ Green G8 និងឧបត្ថមផ្តាច់មុខដោយ FOUR PAWS និង Royal Canin ។ ពិព័រណ៍សត្វចិញ្ចឹមនេះ គឺពួកយើងបានធ្វើឡើង ក្នុងគោលបំណង លើកកម្ពស់ជាវិជ្ជមាន បន្ថែមទៀត ទៅដល់សត្វចិញ្ចឹមនៅប្រទេសកម្ពុជា ។

លោកវេជ្ជបណ្ឌិត Karanvir Kukreja អ្នកដឹកនាំយុទ្ធនាការ សត្វចិញ្ជឹមប្រចាំ តំបន់អាស៊ីអាគ្នេយ៍ របស់អង្កការ FOUR PAWS មានប្រសាសន៍ថា “នៅជុំវិញពិភពលោក រួមទាំងនៅអាស៊ីអាគ្នេយ៍ផងដែរ មនុស្សកាន់តែច្រើនឡើង ដែលយល់ស្របថា សត្វសុនខ គឺជាមិត្តភ័ត្តរបស់មនុស្ស។ ការជួញដូរសាច់ឆ្កែក៏បង្ក ហានិភ័យសុខភាពយ៉ាងច្រើនផងដែរ មិនថា តាមរយៈជំងឺដែលមានស្រាប់ ដូចជាជំងឺឆ្កែឆ្កួត ឬក៏ជំងឺថ្មីៗដទៃទៀត តាមរយះទិដ្ឋភាពក្នុងការជួញដូរ ដ៏ឃោឃៅនេះ ។ តាមរយះឯកសារស្រាវជ្រាវ របស់យើងឃើញថា ប្រជាជនកម្ពុជា ភាគច្រើនមិនបរិភោគសាច់ឆ្កែ ហើយប្រជាជនកម្ពុជារាប់ពាន់នាក់ទៀត ក៏បានប្រឆាំងនិងជំនួញសាច់ឆ្កែ ។ ការជួញដូរសាច់ឆ្កែគួតែដល់ពេល ដែលត្រូវបញ្ចប់ហើយ»។

ទិវាសត្វចិញ្ចឹមអន្តរជាតិ គឺបង្កើតឡើង ដើម្បីអបអរសាទរ និងរំលឹកពីក្តី ស្រលាញ់របស់សត្វចិញ្ចឹម មកកាន់ជីវិត របស់ពួកយើងព្រមទាំងជំរុញលើកទឹកចិត្ត អោយអ្នករាល់គ្នាទទួលសត្វទៅចិញ្ចឹម សត្វសុនខ និងសត្វចិញ្ចឹមផ្សេងទៀត នាំបានមកនូវអត្ថប្រយោជន៍ ជាច្រើនដល់ម្ចាស់ និងសង្គម ដោយជួយដល់សុខុមាលភាព និងសុខសុវត្ថិភាពរបស់មនុស្ស ៕

To Top