ភ្នំពេញ ៖ លោកបណ្ឌិតប្រតិភូ កៅ ថាច ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី និងតំណាងធនាគារ អេស៊ីលីដា នាព្រឹកថ្ងែទី៨ ខែមេសា ឆ្នាំ២០២២ បានចុះផ្សព្វផ្សាយ និងពិនិត្យអតិថិជនសក្តានុពល លើការចិញ្ចឹមត្រីឆ្ពុង ត្រីតុកែ និងការចិញ្ចឹមក្តាមថ្ម ចំនួន៧គ្រួសារ នៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ក្រោមគម្រោងហិរញ្ញប្បទាន ពិសេសរបស់រាជរដ្ឋាភិបាល (ដំណាក់កាលទី២) ។
គម្រោងនេះ គាំទ្រការពង្រីកការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម និងហិរញ្ញប្បទានគាំទ្រខ្សែច្រវាក់ផលិតកម្ម ស្វាយ ស្វាយចន្ទី និងមៀនប៉ៃលិន។
នៅក្នុងឱកាសនេះដែរ លោកបណ្ឌិតប្រតិភូ បានណែនាំម្ចាស់កសិដ្ឋានឲ្យធ្វើការពង្រីកការចិញ្ចឹមត្រីឆ្ពុង និងត្រីតុកកែបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអាចប្រកួតប្រជែងតម្លៃទីផ្សារត្រីក្នុងស្រុក៕