ព័ត៌មានជាតិ

AIP៖ ការផ្តល់មួកសុវត្ថិភាព មានគុណភាពដល់កម្មករ និងកុមារ ពេលធ្វើដំណើរ មានសារៈសំខាន់

ភ្នំពេញ ៖ ការផ្តល់មួកសុវត្ថិភាព ដែលមានគុណភាព ល្អដល់កម្មករនិយោជិត និងកុមារកម្ពុជា ពិតជាមានសារៈ សំខាន់ដែលនឹងជួយបង្កើន អត្រានៃការពាក់ មួកសុវត្ថិ ភាពនៅក្នុងចំណោម អ្នកធ្វើដំណើរ តាមទោចក្រយាន យន្ត (អ្នកបើកបរ អ្នករួមដំណើរ និងកុមារ) នៅកម្ពុជា ។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិ បង្ការ របួសអាស៊ីប្រចាំនៅ កម្ពុជា (AIP) បានលើកឡើង ក្នុងសិក្ខាសាលា «លទ្ធភាពក្នុងការផ្តល់មួក សុវត្ថិភាព ដែលមានគុណភាព ដល់កម្មករនិយោជិត និងកុមារកម្ពុជា» កាលពីថ្ងៃទី៨ ខែមេសាថា ការផ្តល់មួកសុវត្ថិភាព មានគុណភាព ជាលទ្ធផល នឹងនាំមកការគោរពច្បាប់ ចរាចរណ៍ផ្លូវគោក ការកាត់បន្ថយ ចំនួន អ្នកស្លាប់ និងអ្នក រងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងធានានិរន្តរ៍ភាព នៃកិច្ចខិតខំក្នុងការលើកកម្ពស់ សុវត្ថិភាពចរាចរណ៍នៅកម្ពុជា ។

លោកថា បណ្តាប្រទេសមួយចំនួន ជាពិសេសនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ (ទាំងជាប្រទេស មានចំណូល ទាប ចំណូលមធ្យម និងចំណូលខ្ពស់) បានកំណត់នៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោករបស់ខ្លួនអំពីការតម្រូវ ឲ្យអ្នកធ្វើដំណើរតាមម៉ូតូទាំងអស់ ត្រូវតែពាក់មួកសុវត្ថិភាព។ ទោះជាយ៉ាងណាក្តី ភាគច្រើននៃរដ្ឋាភិ បាលនៃប្រទេសទាំងនោះ ហាក់មានការប្រយ័ត្នប្រយែងខ្លាំង ក្នុងការចាត់វិធានការ អនុវត្តច្បាប់ ចំពោះករណីកុមារ ឬក្រុមអ្នក ដែលមានចំណូលកម្រិតទាប (រួមទាំងក្នុងចំណោមកម្មករនិ យោជិត) មិនពាក់មួកសុវត្ថិភាព ពេលធ្វើដំណើរតាមម៉ូតូ ក្រោមហេតុផល ត្រូវការពេលវេលាសមស្រប ដើម្បីផ្សព្វផ្សាយអប់រំ ឬ គ្រួសាររបស់អ្នកធ្វើដំណើរ តាមម៉ូតូ (ជាពិសេសកុមារ) មិនទាន់បានត្រៀមខ្លួន ក្នុងការបំពាក់មួកសុវត្ថិភាព ដល់កូនៗរបស់ខ្លួនឬកុមារ ទាំងនោះនៅក្មេងពេក ពុំគួរទាន់ពាក់មួកសុវត្ថិភាព នោះទេ។

ជាមួយគ្នានោះដែរ លោកថា បទពិសោធន៍ នៅក្នុងប្រទេសនានា រួមទាំងកម្ពុជាផង បានបង្ហាញឲ្យឃើញថា ទោះបីជាប្រទេស ទាំងនោះមានច្បាប់ចរាចរណ៍ ផ្លូវគោក បានកំណត់ឲ្យអ្នកធ្វើដំណើរតាមម៉ូតូទាំងអស់ ត្រូវតែពាក់មួកសុវត្ថិភាព ហើយប្រើពេលវេលា ជាច្រើនឆ្នាំក្នុង ការផ្សព្វផ្សាយ អប់រំ ប៉ុន្តែអត្រា នៃការពាក់មួកសុវត្ថិភាព នៅតែមានកម្រិតទាបខ្លាំង ជាពិសេស ក្នុងចំណោមកុមារ ហើយចំនួនអ្នកស្លាប់ ជាអ្នកជិះម៉ូតូ ដែលទទួលរងការប៉ះទង្គិចក្បាល និងមិនបាន ពាក់មួកសុវត្ថិភាពនៅតែខ្ពស់ គួរឲ្យព្រួយបារម្ភ ប្រសិនបើមិនមានការ អនុវត្តច្បាប់ទេនោះ ។

លោកបញ្ជាក់ថា «ការផ្តល់មួកសុវត្ថិភាពដែលមានគុណភាពល្អ ដល់កម្មករនិយោជិត និងកុមារកម្ពុជា ដោយវិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នរាជរដ្ឋាភិបាល និង អ្នកពាក់ព័ន្ធនឹងបង្កើត បរិយាកាសអំណោយផល សម្រាប់គាំទ្រ ដល់ការការ អនុវត្តច្បាប់ ព្រោះការអប់រំផ្សព្វផ្សាយ នឹងត្រូវការពេលវេលាយូរ និងធនធានយ៉ាងច្រើន មុនពេលទទួលបាននូវប្រសិទ្ធភាព ក្នុងការបង្កើន ការពាក់មួកសុវត្ថិភាព»៕

To Top