ភ្នំពេញ៖នៅថ្ងៃទី១០ ខែមេសាឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញ នូវការលុបបំបាត់កាតព្វកិច្ចពាក់ម៉ាស ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្ត៤ រួមមាន ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ដោយមិនតម្រូវឲ្យជាប់កាតព្វកិច្ចពាក់ម៉ាសតទៅទៀតនោះឡើយ ។
ការប្រកាសឈប់ឲ្យមានកាតព្វកិច្ចពាក់ម៉ាសដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដា៤ខេត្តខាងលើនេះ ធ្វើឡើងក្រោយពីសម្តេច បានធ្វើការប្រកាសរនូវការប៉ុនប៉ងសាកល្បង ចង់ដាក់នៅការបញ្ឈប់កាតព្វកិច្ចពាក់ម៉ាស ដល់ប្រជាពលរដ្ឋដែលរស់នៅ តាមបណ្ដាខេត្តឆ្ងាយៗ របស់កម្ពុជា ក្នុងវេទិកាសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវ នៅទីក្រុងសៀមរាបកាលពីថ្ងៃទី៤ ខែមេសាឆ្នាំ២០២២កន្លងទៅ៕