ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់ គោរមងារកិត្តិយស នៃរាជបណ្ឌិតសភាកម្ពុជា ជូនលោក ព្រហ្ម ម៉ាញ ជា កិត្តិឧទ្ទេសបណ្ឌិត ។
សូមបញ្ជាក់ថា លោក ព្រហ្ម ម៉ាញ ជាសិល្បករអាយ៉ៃជើងចាស់មួយរូប មានឈ្មោះបោះសំឡេងល្បីរន្ទឺនៅកម្ពុជា ។ លោកគឺជាដៃគូ ចម្រៀងអាយ៉ៃជាមួយអ្នកស្រី នួន សារី ហៅ យាយយ៉យ ។ លោក ព្រហ្មម៉ាញ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ។ លោកបានចាប់ផ្តើមចូល វិស័យសិល្បៈតាំងពីឆ្នាំ១៩៧០ កាលណោះ ទើបតែមានអាយុ២០ឆ្នាំ។ បច្ចុប្បន្នលោកកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យ ៕

