ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៦នាក់ទៀត ខណៈជាសះស្បើយចំនួន២១នាក់ និងគ្មានអ្នកស្លាប់ ។
គិតត្រឹមព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៥ ៩៦៣នាក់ អ្នកជាសះស្បើយចំនួន ១៣២ ៦៣៩នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៥នាក់៕