ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី តំណាងធនាគារ អេស៊ីលីដា ព្រមទាំងក្រុមប្រឹក្សាភិបាលនៃធនាគារជាអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានបន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោង ហិរញ្ញប្បទានពិសេសេ របស់រាជរដ្ឋាភិបាល (ដំណាក់កាលទី២) នៅខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី អភិបាលខេត្តរង អភិបាលស្រុក ប្រជាកិសករ សហគមន៍កសិកម្ម និងសហគ្រាសកែច្នៃផលិតផលកសិកម្ម។
![](https://dap-news.com/wp-content/uploads/2022/04/6E92F663-79A1-4F9F-AA54-D9EF4FE39A2E-1024x682.jpeg)
ក្នុងសិក្ខាសាលានេះ លោកប្រតិភូរាជរដ្ឋាភិបាល ក៏បានបន្តលើកទឹកចិត្តឲ្យ ប្រជាកសិករក្នុងខេត្តកំពត ធ្វើផែនការដាំដុះ ពង្រឹងស្តង់ដារ ផលិត និងគិតគូរស្ថានភាពទីផ្សារឲ្យបានច្បាស់លាស់។
![](https://dap-news.com/wp-content/uploads/2022/04/BBECF2D1-5FB4-4DAF-9F4F-3E3A59278678-1024x682.jpeg)
បន្ទាប់ពីសិក្ខាសាលាផ្សព្វផ្សាយ ប្រតិភូរាជរដ្ឋាភិបាល, ក្រុមប្រឹក្សាភិបាលនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិម្ម ព្រមទាំង ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក៏បានចុះទស្សនកិច្ចដល់ទីតាំងសិប្បកម្មកែច្នៃម្ហូបអាហារ និងផលិតទឹកត្រី អ៊ីឆេ ង៉ូវ ហេង កំពតផងដែរ ៕
![](https://dap-news.com/wp-content/uploads/2022/04/7B402A8A-3185-45DA-B6EB-ADDE194CB139-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2022/04/82B89E32-5B20-4B11-A56E-C78614ED4AB1-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2022/04/F9F68C20-7D4A-4671-8498-BD0A6752FB3E-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2022/04/E8400BD8-990D-4967-926B-36FABCE0C9A7-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)