ភ្នំពេញ ៖ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងបង្កើតរោងចក្រចំនួន ៤បន្ថែមទៀត ដែលមានទុនវិនិយោគ សរុបចំនួន៣១,៨លានដុល្លារ ។
យោងតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១១ មេសានេះ បានឲ្យដឹងថា តាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់ សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម ៖
១- ក្រុមហ៊ុន “Covered Bridge Cabinetry Manufacturing Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី, ខេត្តព្រះសីហនុ, មានទុនវិនិយោគ ប្រមាណ ៨,៨ លានដុល្លារ និងអាចបង្កើតការងារ បានចំនួនប្រមាណ៧០០កន្លែង។
២- ក្រុមហ៊ុន “SDJC STEEL AND WIRE (CAMBODIA) PRODUCTS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក មានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ១លានដុល្លារ និងអាចបង្កើតការងារបានចំនួនប្រមាណ ២៧០កន្លែង ។
៣- ក្រុមហ៊ុន “SOLTEAM (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងផលិតផល អគ្គិសនី និងបរិក្ខារអេឡិចត្រូនិកមាន ទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគប្រមាណ១៤,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួនប្រមាណ៩០០កន្លែង។
៤- ក្រុមហ៊ុន “WENDUA PACKAGING (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ កេសកាតុង ស្លាកសញ្ញា ប្រអប់ឈើ ឈើទម្រសម្រាប់តម្កល់សម្ភារៈបរិក្ខារ ថង់ប្លាស្ទិក និងបោះពុម្ពលើសម្ភារៈបរិក្ខារគ្រប់ប្រភេទ មានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល ស្វាយរៀង, ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៧,៣លានដុល្លារ និងអាចបង្កើតការងារ បានចំនួនប្រមាណ៦០០កន្លែង៕