ព័ត៌មានជាតិ

សហរដ្ឋអាមេរិក ដែលជាបាតដៃខ្មៅ នៅពីក្រោយនៃភាពច្របូកច្របល់ នៅលើពិភពលោក តើពេលណា ទើបបញ្ឈប់ការបង្ករឿងហេតុ ?

ខណៈពេលដែលវិបត្តិអ៊ុយក្រែន ត្រូវស្វែងរកដំណោះស្រាយដោយសន្តិវិធីជាបន្ទាន់ សហរដ្ឋអាមេរិក មិនត្រឹមតែមិនបានគិតពិចារណាពីការជំរុញ ឱ្យធ្វើការចរចាសន្តិភាពប៉ុណ្ណោះទេ ថែមទាំងក៏បានអនុវត្តការដាក់ទណ្ឌកម្ម ជាញឹកញាប់ដែលបណ្តាលឱ្យវិបត្តិអ៊ុយក្រែន កាន់តែមានភាពតានតឹងបន្ថែមទៀត ប្រៀបដូចជាយកសាំងមកចាក់លើភ្លើង ។

នាពេលថ្មីៗកន្លងទៅនេះ មន្ត្រីជាន់ខ្ពស់មួយចំនួន នៃទីក្រុងវ៉ាស៊ីនតោន បានបញ្ចេញការគំរាមកំហែង យ៉ាងមមាញឹកទៅកាន់ប្រទេសនានា ក្នុងក៏នោះបូករួមទាំងប្រទេសចិន និងឥណ្ឌាផងដែរ ។ កាលពីថ្ងៃទី ៦ ខែមេសា លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រកាសយ៉ាងក្រអឺតក្រទមថា ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី គួរតែឱ្យប្រទេសចិន”យល់ដឹងឱ្យបានច្បាស់”ថា ប្រសិនបើចិនផ្តល់ជំនួយជាសម្ភារៈ ដល់ទីក្រុងម៉ូស្គូ ប្រហែលនឹងបង្កជា”ផលវិបាក” ។ នាថ្ងៃដដែលនោះ លោក Brian Deese ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចជាតិ របស់សេតវិមាន បានបង្ហើបឱ្យដឹងថា អាមេរិកបានប្រាប់ឥណ្ឌាហើយថា ផលវិបាកនិងផលប៉ះពាល់នៃការបង្កើតជា “បក្សសម័្ពន្ធយុទ្ធសាស្ត្រកាន់តែច្បាស់លាស់” ជាមួយទីក្រុងម៉ូស្គូនឹងមានភាពធ្ងន់ធ្ងរ និងរយៈពេលយូរ ។ ពាក្យសម្តីទាំងនេះគឺជាការគំរាមកំហែង និងអនុត្តរភាពសុទ្ធសាធដែលបានលាតត្រដាង នូវគំនិតសង្គ្រាមត្រជាក់និងទស្សនផលបូកសូន្យរបស់រដ្ឋាភិបាលអាមេរិក ដែលបានចាក់ឬសយ៉ាងមាំក្នុងផ្នត់គំនិតរបស់ខ្លួន ជាយូរណាស់មកហើយ ។

ចាប់ពីរុស្ស៊ីនិងអ៊ុយក្រែនបានផ្ទុះអាវុធមក ប្រទេសលោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានរួមគ្នាអនុវត្តការដាក់ទណ្ឌកម្មជាច្រើន លើកទៅលើរុស្ស៊ី ។ មធ្យោបាយដាក់ទណ្ឌកម្មមានដូចជា ការវាយប្រហារផ្នែកហិរញ្ញវត្ថុ ការហាមឃាត់មិនឱ្យធ្វើពាណិជ្ជកម្មខាងបច្ចេកវិទ្យាខ្ពស់ ការដាក់កំហិតលើពាណិជ្ជកម្មថាមពល ក៏ដូចជាដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច ដែលសំដៅចំពោះបុគ្គលនិងការដាក់កំហិត ទៅលើការធ្វើទេសចរណ៍ជាដើម ។ យ៉ាងណាមិញ បើមើលពីប្រសិទ្ធភាព ដែលទទួលបានរួចជាស្រេចអាចឃើញថា ទង្វើបែបនេះមិនត្រឹមតែគ្មានអំណោយផល ដល់ការដោះស្រាយការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន តាមវិធីនយោបាយប៉ុណ្ណោះទេ ផ្ទុយទៅវិញ ថែមទាំងក៏ធ្វើឱ្យទំនាស់ មានភាពកាន់តែស្រួចស្រាវនិងបង្កើនភាពបដិបក្ខគ្នា ជាបន្តបន្ទាប់ផងដែរ ។ តាមរយៈប្រការទាំងនេះ ក៏ធ្វើឱ្យសហគមន៍អន្តរជាតិ អាចឃើញច្បាស់ម្តងទៀតថា មធ្យោបាយការទូតបែបគំរាមកំហែង ដែលអាមេរិកតែងតែប្រើប្រាស់ គឺ មានតែផលប៉ះពាល់គ្មានផលប្រយោជន៍ អ្វីចំពោះសន្តិភាពនិងការអភិវឌ្ឍ របស់ពិភពលោកនោះឡើយ ។

“ទីក្រុងវ៉ាស៊ីនតោនដែលងប់ងល់ នឹងការដាក់ទណ្ឌកម្ម ដូចកូនក្មេងអាយុ ៥ ឆ្នាំកំពុងញៀននឹងស្ករគ្រាប់អញ្ចឹង “។ សំដៅចំពោះទង្វើរបស់រដ្ឋាភិបាលអាមេរិក ដែលប្រើប្រាស់មធ្យោបាយ ដាក់ទណ្ឌកម្មទៅដាក់សម្ពាធ ទៅលើប្រទេសដទៃទៀត តាមទំនើងចិត្ត ទស្សនាវដី្ត《Newsweek》របស់អាមេរិក បានវាយតម្លៃដូចពោលខាងលើនេះ ។ បើរំលឹកឡើងវិញពីប្រវត្តិសាស្ត្រ អាចឃើញថា “ការទូតបែបគំរាមកំហែង”គឺជាកម្មសិទ្ធិផ្តាច់មុខចរបស់សហរដ្ឋអាមេរិក ។ គន្លឹះនៃគំនិតនេះ គឺ ឈរលើមូលដ្ឋាននៃការបង្កការគំរាមកំហែងដោយកម្លាំងបាយ ដាក់ឱ្យឯកោផ្នែកនយោបាយ ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងបំបិទផ្លូវផ្នែកបច្ចេកវិទ្យាជាដើម ដើម្បីបង្ខំឱ្យប្រទេសដទៃអនុវត្ត តាមតម្រូវការរបស់អាមេរិក ក្នុងន័យសម្រេចបាននូវគោលដៅ យុទ្ធសាស្ត្ររបស់អាមេរិក និងគាំពារអនុត្តរភាពបែបអាមេរិក ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក សហរដ្ឋអាមេរិកបានផ្តល់គំរូ ដ៏ល្បីឈ្មោះស្តីពី”ការទូតបែបគំរាមកំហែង”ដល់ពិភពលោកតាមរយៈសកម្មភាព ពីមួយលើកទៅមួយលើក ។

នៅប្រទេសមួយចំនួន ដូចជា អ៊ីរ៉ង់ វ៉េណេស៊ុយអេឡា និងគុយបាជាដើម សហរដ្ឋអាមេរិក មិនអើពើនឹងផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ ១៩ នៅតែបានបន្ថែមការដាក់ទណ្ឌកម្ម ដែលបានបង្កការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ។ ចំណែកសម្រាប់ប្រទេសចិនវិញ សហរដ្ឋអាមេរិកបានលើកទង់”សិទ្ធិមនុស្ស”និង”ប្រជាធិបតេយ្យ”ជាដើមដើម្បីខំប្រឹងប្រែងអស់ពីលទ្ធភាព មកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន យ៉ាងកម្រោល បង្កឱ្យមាន”សង្រ្គាមពាណិជ្ជកម្ម”ដើម្បីដាក់សម្ពាធទៅលើសហគ្រាសចិនតាមទំនើងចិត្ត ហើយឃោសនាបំប៉ោងយ៉ាងគឃ្លើនពីអ្វីដែលហៅថា “ការគំរាមកំហែងរបស់ប្រទេសចិន” ក៏ដូចជាអូសទាញសម្ព័ន្ធមិត្តឱ្យបង្កើតជា”បក្ខពួកប្រឆាំងចិន”និងធ្វើឱ្យប្រវត្តិសាស្ត្រដើរថយក្រោយ ។ ជាងនេះទៅទៀត សូម្បីតែអ្វីដែលហៅថា “សម្ព័ន្ធមិត្តដែលមានជោគវាសនាតែមួយ និងមានគោលបំណងដូចគ្នា” អាមេរិកក៏មិនលើកលែងដែរ ។ ពី”ការញុះញង់”ដល់ការដាក់សម្ពាធយ៉ាងកម្រោល អាមេរិកបង្ខំឱ្យសម្ព័ន្ធមិត្តសម្របសម្រួល គោលជំហររបស់ខ្លួន និងបម្រើផលប្រយោជន៍របស់ភាគីអាមេរិក រដ្ឋាភិបាលអាមេរិក បានប្រើប្រាស់កលល្បិចគ្រប់បែបយ៉ាង ។ គួររំលឹកថា សហគ្រាសអឺរ៉ុបជាច្រើន ដូចជា ក្រុមហ៊ុន ALSTOM របស់បារាំង ក្រុមហ៊ុន ERICSSON របស់ស៊ុយអែតនិងក្រុមហ៊ុន SIEMENS របស់អាល្លឺម៉ង់ជាដើមសុទ្ធតែមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីការរងការការគំរាមកំហែង និងអនុត្តរភាពរបស់អាមេរិក ។

មិនថា ការបង្កការគំរាមកំហែងដោយកម្លាំងបាយនិងដាក់ឱ្យឯកោផ្នែកនយោបាយក្តី ឬក៏ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចនិងបំបិទផ្លូវផ្នែកបច្ចេកវិទ្យាក៏ដោយ មធ្យោបាយការទូតបែបគំរាមកំហែងគ្រប់បែបយ៉ាងរបស់អាមេរិកទាំងនេះគ្មានក្រមសីលធម៌អ្វីបន្តិចសោះ ។ រឿងខុសទំនងជាងនេះទៅទៀត គឺ នាពេលថ្មីៗកន្លងទៅនេះ អ្នកនយោបាយអាមេរិកដែលតែងតែប្រើប្រាស់មធ្យោបាយដ៏ថោកទាបចំពោះពិភពលោកទាំងមូល ដូចជា បំភិតបំភ័យនិងអូសទាញដោយគុណប្រយោជន៍ជាដើម បែរជាបានមួលបង្កាច់ប្រទេសចិនថា អនុវត្តការទូតបែបគំរាមកំហែង ប៉ុនប៉ងអុជអាលបំបែកបំបាក់ទំនាក់ទំនងរវាងចិននិងសហគមន៍អន្តរជាតិ ក៏ដូចជាបង្ខំប្រទេសដទៃឱ្យឈរនៅម្ខាងជាមួយអ្នកណាដែរ ។ យ៉ាងណាមិញ បញ្ហាអ៊ុយក្រែនបានបង្ហាញឱ្យឃើញថា តាមពិតទៅ ប្រទេសដែលអនុវត្តការទូតបែបគំរាមកំហែងចំពោះប្រទេសដទៃជាប់រហូត គឺ សហរដ្ឋអាមេរិកហ្នឹងឯង ក្នុងគោលបំណងព្យាយាមអូសទាញប្រទេសនីមួយៗដែលមិនមែនជាសាមីភាគីឱ្យធ្លាក់ចូលក្នុងសភាពគ្រោះថ្នាក់ រីកឯប្រទេសខ្លួនវិញក៏អាចបង្វែរទំនាស់ក្នុងស្រុកនិងរង់ចាំទទួលផលប្រយោជន៍ ។ តើនរណាបាននិងកំពុងគំរាមកំហែងដល់ពិភពលោកទាំងមូល ? តើអ្នកណាជាអ្នកបំផ្លាញសន្តិភាពនិងស្ថិរភាពជាសកល ? សហគមន៍អន្តរជាតិបានមើលឃើញយ៉ាងច្បាស់រួចជាស្រេចហើយ ។

“ការទូតបែបគំរាមកំហែង”មិនត្រឹមតែប្រកបដោយលក្ខណៈយកគុណធម៌ធ្វើជាចំណាប់ខ្មាំងនិងបំភិតបំភ័យយ៉ាងខ្លាំងក្លាប៉ុណ្ណោះទេ ថែមទាំងក៏ពោរពេញទៅដោយការគិតតែពីផលប្រយោជន៍ផងដែរ ។ នាពេលថ្មីៗកន្លងទៅនេះ លោក Mikhail Popov លេខាធិការរងនៃកិច្ចប្រជុំសន្តិសុខសហព័ន្ធរុស្ស៊ីបានថ្លែងថា ខណៈពេលដែលអាមេរិកមួយផ្នែកបង្ខំប្រទេសអឺរ៉ុបឱ្យអនុវត្តការដាក់ទណ្ឌកម្មលើរុស្ស៊ី មួយផ្នែកទៀតបែរជាបានបន្តនាំចូលប្រេងឆៅពីរុស្ស៊ី ។ គួរបញ្ជាក់ថា ក្នុងសប្តាហ៍មុន ការនាំចូលបានកើនឡើង ៤៣ ភាគរយបើប្រៀបធៀបនឹងខែមីនា ឆ្នាមុនដែលដល់ទៅ ១ សែនបារ៉ែលក្នុងមួយថ្ងៃ ហេតុនេះហើយ សហគ្រាសអាមេរិកក៏ត្រូវបានអនុញ្ញាតឱ្យនាំចូលជីរ៉ែពីរុស្ស៊ីផងដែរ ។

និយាយចំពោះសហរដ្ឋអាមេរិក សង្គ្រាមនិងការដាក់ទណ្ឌកម្មនាំឱ្យខ្លួនអាចឆក់យកផលប្រយោជន៍បានពីភាពចលាចល ។ មូលហេតុពីឬសគល់ដែលអាមេរិកធ្វើដូចនេះ គឺដោយមកពីធាតុពិតរបស់ខ្លួនដែលជា”ក្រុមឧស្សាហកម្មយោធា” ។ នេះជាកិច្ចសហប្រតិបតិ្តការយ៉ាងជិតស្និទ្ធមួយរវាងកងទ័ព ឧស្សាហកម្ម រដ្ឋាភិបាលនិងរដ្ឋសភាជាដើមព្រមទាំងបានឃុបឃិតគ្នាជាមួយក្រុមផលប្រយោជន៍ផ្ទាល់ខ្លួន ដូចជាធនាគារគំនិតនិងប្រព័ន្ធសារព័ត៌មានជាដើម ក្រុមនេះបានបង្ក”សត្រូវ”នៅទូទាំងពិភពលោកជាបន្តបន្ទាប់ ក្នុងន័យញុះញង់ឱ្យមានការប៉ះទង្គិចនៅប្រទេសដទៃដើម្បីឆក់យកផលកម្រៃពីសង្គ្រាម រីឯការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនក៏ជាសត្វដែលត្រូវប្រមាញ់ថ្មីរបស់”ខ្មោចជញ្ជក់ឈាម”ទាំងនេះ ។

 អ្នកណាដែលធ្វើតាមបង្គាប់ខ្ញុំអាចចម្រើនឡើង ឯអ្នកណាដែលប្រឆាំងខ្ញុំមានតែវិនាស ។ បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរមក ប្រធានាធិបតីអាមេរិកស្ទើរតែគ្រប់អាណត្តិសុទ្ធតែបានបំផុស”សង្គ្រាមរបស់ខ្លួន” សង្គ្រាមទាំងនេះធ្វើឱ្យប្រទេសរងការឈ្លានពានមានភាពខ្ទេចខ្ទាំ ជនស៊ីវិលរាប់លាននាក់ស្លាប់បាត់បង់ជីវិត មនុស្សរាប់សិបលាននាក់បាត់បង់ទីជម្រក ។ សង្គ្រាមនៅវៀតណាម សង្គ្រាមនៅឈូងសមុទ្រ សង្គ្រាមនៅអាហ្វហ្កានីស្ថាន សង្គ្រាមនៅអ៊ីរ៉ាក់និងសង្គ្រាមនៅស៊ីរីជាដើម បើរៀបរាប់ពីសង្គ្រាមដែលអាមេរិកបានបំផុសឡើងនៅបរទេសបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរ នោះ អាចនិយាយបានថា ការញៀនធ្វើសង្គ្រាមជាទំនៀមទម្លាប់របស់ក្រុងវ៉ាស៊ីនតោនទៅហើយ ។ សង្គ្រាមទាំងនេះមិនគ្រាន់តែបណ្តាលឱ្យពិភពលោកមានភាពច្របូកច្របល់ប៉ុណ្ណោះទេ ថែមទាំងក៏បណ្តាលឱ្យអាមេរិកពោរពេញទៅដោយប្រជានិយមនិងមានការបដិបក្ខគ្នាខាងនយោបាយកាន់តែធ្ងន់ធ្ងរក្នុងស្រុក ។

គួរបញ្ជាក់ដែរថា ស្របពេលដែល”ការទូតបែបគំរាមកំហែង”របស់អាមេរិកបានបណ្តាលឱ្យមានអ្នករងគ្រោះយ៉ាងច្រើនសន្ធឹក វាក៏បានបំផ្លិចបំផ្លាញកេរ្តិ៍ឈ្មោះជាតិរបស់អាមេរិកផងដែរ។ តាមទិន្នន័យស្ថិតបានបង្ហាញឱ្យឃើញថា បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី ២ ចំនួនអ្នកស្លាប់ដោយសារភាពមិនប្រក្រតីរបស់ប្រជាពលរដ្ឋបរទេសដែលបណ្តាលមកពីការដាក់ទណ្ឌកម្មពីអាមេរិកបានលើសពីចំនួនអ្នកស្លាប់សរុបដោយសារសង្គ្រាមទាំងអស់ក្នុងដំណាក់កាលដូចគ្នា ។ បច្ចុប្បន្ននេះ ប្រទេសកាន់តែច្រើនឡើងៗមិនព្រមត្រូវបានបង្ខំឱ្យឈរនៅម្ខាងជាមួយអាមេរិកនោះទេ ។ ដូច្នេះ អ្នកផងទាំងពួងបានមើលឃើញថា ប្រឈមនឹងការគំរាមកំហែងពីអាមេរិក លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌាបានលើកឡើងថា ឥណ្ឌានឹងគាំពារយ៉ាងមុតមាំនូវផលប្រយោជន៍របស់ខ្លួន”ដោយគ្មានការភ័យខ្លាចឬសម្ពាធណានោះឡើយ” ក្នុងនោះ បូករួមទាំងសិង្ហបុរីដែលជា”ប្រទេសមានមេត្រីភាព”ជាមួយអាមេរិកក៏បានបង្ហាញយ៉ាងច្បាស់លាស់នូវគោលជំហររបស់ខ្លួន ស្តីពីការមិនព្រមឈរនៅម្ខាងជាមួយអាមេរិកផងដែរ ។ ប្រការទាំងនេះសុទ្ធតែជាការបដិវេគនិងការប្រឆាំងចំពោះ”ការទូតបែបគំរាមកំហែង”របស់អាមេរិក ។

ប្រទេសមានអធិបតេយ្យភាពមិនថាតូចឬធំ ខ្លាំងឬខ្សោយ ក្រឬមានក៏ដោយ ក៏គ្មានប្រទេសណាមួយមានឆន្ទះ អាចទទួលយកការគំរាមកំហែងនោះឡើយ ។ សហរដ្ឋអាមេរិកជាបាតដៃខ្មៅនៅពីក្រោយ នៃភាពច្របូកច្របល់នៅលើពិភពលោក តើពេលណាទើបអាមេរិកបញ្ឈប់ការបង្ករឿងហេតុ ? ឥស្សរជនស្រឡាញ់សនិ្តភាពទាំងអស់ នៅលើពិភពលោក សុទ្ធតែបាននិងកំពុងចោទសួរពីរឿងនេះ !

To Top