ព័ត៌មានជាតិ

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញថតរូបអនុស្សាវរីយ៍ នៅរង្វង់មូល «ព្រះថោង នាងនាគ» 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញដល់ទីតាំងរង្វង់មូលរូបសំណាក «ព្រះថោង នាងនាគ» និងបានថតរូបអនុស្សាវរីយ៍ទុកឲ្យកូនចៅមេីល ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ពីរនាក់បានហើយ! នាំភរិយាថតរូបជាមួយរូបសំណាកថ្មី ដែលទើបកសាងរួច គឺព្រះថោងនាងនាគនៅ មាត់សមុទ្រក្រុងព្រះសីហនុ។ ពេលខ្ញុំរៀបការមិនបានតោងស្បៃទេ តែថ្ងៃនេះថតជាមួយ រូបសំណាកព្រះថោងតោងស្បៃ ទុកឱ្យកូនចៅមើល» ។ 

សូមបញ្ជាក់ថា រូបសំណាក «ព្រះថោង នាងនាគ »គឺជារូបសំណាកធ្វេីពីស្ពាន់ ដែលធំជាងគេនៅកម្ពុជា មានទម្ងន់សរុប ៦០តោន កម្ពស់ពីព្រះបាទ ដល់កំពូលម្កុដ ២១ម៉ែត្រ  តម្កល់នៅលើបាល្ល័ង្គកម្ពស់ ៦,៣៤ ម៉ែត្រ នឹងឈរបង្ហាញខ្លួនដ៏ស្កឹមស្កៃនៅចំកណ្តាលរង្វង់មូល ព្រះថោងនាងនាគ ដែលមាបអង្កត់ផ្ចិត ៩៩ម៉ែត្រ ដោយបែរព្រះភ័ក្រ្ត ឆ្ពោះទៅសមុទ្ររាម ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតា នៅឋានភុជង្គនាគ ជានិម្មិតរូប នៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀម ទម្លាប់ខ្មែរ។

សូមរំលឹកផងដែរថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអភិសេករូបសំណាក “ព្រះថោងនាងនាគ” ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top