នយោបាយ

គ ប ម ត្រៀមយកគោលដៅ ១០០អាសនៈក្រុមប្រឹក្សា និង៥មេឃុំ-ចៅសង្កាត់ សម្រាប់បោះឆ្នោត ឃុំ-សង្កាត់

ភ្នំពេញ ៖ ខណៈការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាន់តែខិតឈានចូលមក នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនោះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) បានដាក់ចេញនូវគោលដៅ យក១០០អាសនៈក្រុមប្រឹក្សា និង៥មេឃុំ ចៅសង្កាត់ឲ្យបាន ។

ការកំណត់គោលដៅរបស់ គ ប ម នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ពិភាក្សាលើការត្រៀមយុទ្ធនាការ ឃោសនាបោះឆ្នោត ឃុំសង្កាត់អាណត្តិទី៥ នារសៀលថ្ងៃ ១៨ មេសា ដឹកនាំដោយគណៈកម្មាធិការ សម្របសម្រួល ។

កាលពីថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០២១ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាស ជូនដំណឹងថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានឃុំ-សង្កាត់ ចំនួន១,៦៥២ និងចំនួនសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ចំនួន១១,៦២២៕

To Top