ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្ដេចមិនឃោសនា ដើម្បីមេឃុំ-សង្កាត់ណាមួយនោះទេ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ ប៉ុន្តែសម្តេចបានផ្តាំថា ត្រូវធានាឲ្យបាននូវការបោះឆ្នោតមួយ ដោយគ្មានហិង្សា។
សម្តេចថា យុទ្ធនាការនៃការឃោសនាបោះឆ្នោត នឹងចាប់ផ្តើមនៅថ្ងៃទី២១ ឧសភា។
ការប្រកាសនេះធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២៕