ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៩នាក់ទៀត ខណៈជាសះស្បើយចំនួន២៦នាក់ និងគ្មានអ្នកស្លាប់ ។
គិតត្រឹមព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន១៣៦ ១៤៦នាក់ អ្នកជាសះស្បើយចំនួន ១៣២ ៨៥១នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕