ភ្នំពេញ ៖ ព័ត៌មានបឋម មុននេះ បន្តិចមានករណីបាញ់តដៃគ្នា ជាមួយសមត្ថកិច្ច ក្នុងនោះបណ្តាលឲ្យលោកមេប៉ុស្តិ៍ម្នាក់.ស្លាប់ និងម្នាក់ទៀតរងរបួសម្នាក់ធ្ងន់ ហើយបានស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ រឺឯជនសង្ស័យ ត្រូវសមត្ថកិច្ចបាញ់ឲ្យរងរបួសធ្ងន់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិចន្រ្ទា ព្រៃបារាំង ប៉ែកខាងលិច នៃឃុំទួលព្រិច ស្រុក អង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះបាត់បង់ជីវិត មេប៉ុស្តិ៍ទួលព្រិច ឈ្មោះ ជុច សុភា និងឈ្មោះ រីម សុផាន់ណា មន្ត្រីផ្នែកគ្រឿងញៀន អ្នកទាំង២ បានស្លាប់ដោយសារមុខសញ្ញាគ្រឿងញៀនបាញ់ ត្រូវជាច្រើនគ្រាប់ ៕