ព័ត៌មានជាតិ

រុស្សី សម្រេចបិទស្ថានកុងស៊ុល ក្នុងប្រទេសជាសមាជិកណាតូចំនួន ៣កន្លែង

បរទេស៖ ក្រសួងការបរទេសនៃប្រទេសរុស្សី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានធ្វើការឆ្លើយតបទៅនឹង សកម្មភាពដែលខ្លួនហៅថា មិនរាក់ទាក់ឬ Unfriendly Actions នៃរដ្ឋក្នុងតំបន់ប៉ាល់តិកទាំង៣ តាមរយៈការបិទទីតាំងស្ថានកុងស៊ុលទាំង ៣ប្រទេសដូចជា អេស្តូនីឡាតវៀត និងលីទុយអានី។

មុននេះក្រសួងក៏ បានធ្វើការប្រកាស កោះហៅតំណាងកំពូល នៃបេសកកម្មការទូត របស់ប្រទេសទាំងនេះ ដើម្បីមកសម្តែងការតវ៉ា ប្រឆាំងដោយរដ្ឋាភិបាលក្រុងមូស្គូចំពោះ សកម្មភាពនិងវិធានការ របស់ពួកគេកន្លងមកផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

ជាលទ្ធផលនៅក្នុងអំឡុង កិច្ចប្រជុំនោះប្រទេសរុស្សីក៏បានប្រកាសថា នឹងដកចេញនូវប្រតិបត្តិការ ស្ថានកុងស៊ុលរបស់ខ្លួនទាំងអស់ ចេញពីប្រទេសទាំងបីដែល កំពុងដំណើរការនៅក្នុងទីក្រុង Saint Petersburgនិងទីក្រុង Pskov ៕

ប្រែសម្រួល៖ ស៊ុន លី

To Top