ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភសម្ភារៈ ជំនាញការិយាល័យ ជូនកងពលតូច ដឹកជញ្ជូនលេខ៩០

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅទីបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ស្ថិតនៅភូមិសាស្ត្រ ទឹកដីខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរង កងទ័ពជើងគោក មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩០ បានទទួលអំណោយដ៏ថ្លៃថ្លា របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។

អំណោយទាំងនោះរួមមាន៖ -កុំព្យូទ័រលើតុចំនួន ៨ គ្រឿង កុំព្យូទ័រយួដៃចំនួន ២គ្រឿង ម៉ាស៊ីនព្រីនធ័រចំនួន ១០គ្រឿង ដែលអំណោយដ៏មានតម្លៃទាំងនេះ សម្រាប់ប្រើប្រាស់គ្រប់ការិយាល័យជំនាញនិមួយៗនៅក្នុងអង្គភាព។

បន្ទាប់ពីទទួលអំណោយដ៏ថ្លៃថ្លានេះ មេបញ្ជាការកងពល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកមេបញ្ជាការកងទ័ពជើងគោក ជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ ឧបត្ថម្ភ ថវិកា សម្ភារៈ និងស្មារតី ដល់គ្រប់បណ្ដាអង្គភាព ចំណុះកងទ័ពជើងគោក ។

មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានបានបញ្ជាក់ថា អំណោយជាសម្ភារៈការិយាល័យទាំងអស់នេះ ពិតជាបានឆ្លើយតបនឹងតម្រូវការការងារ នៅពេលបច្ចុប្បន្នរបស់អង្គភាព ដើម្បីប្រើប្រាស់ក្នុងការទទួលបានប្រសិទ្ធភាព និងគុណភាពការងារ តាមជំនាញនីមួយៗ៕

To Top